Connect with us

ព័ត៌មានជាតិ

មិនត្រូវ​លាក់លៀមទេ ​តេស្ត​មាន​កូវីដ កម្រិត​ស្រាល ឬ​គ្មាន​រោគសញ្ញា សូម​រាយការណ៍​ទៅ​អាជ្ញាធរ​ជា​បន្ទាន់

បានផុស

នៅ

អ្នក​តេស្ត​មាន​កូវីដ ១៩ កម្រិត​ស្រាល​ឬ​គ្មាន​រោគ​សញ្ញា​ដែលកំពុងព្យាបាលនៅផ្ទះ សូម​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ផ្តល់​ការ​គាំទ្រ​​ចាំបាច់ និង​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​បើ​សិនមាន​បញ្ហា​កើតឡើង។

លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ក្រោយ​ពី​រដ្ឋាភិបាល​បាន​ចេញ​គោលការណ៍​​អនុញ្ញាតិ​ឲ្យ​អ្នក​ជំងឺ​កម្រិត​ស្រាល​ អាច​សម្រាក​ព្យាបាល​នៅ​ផ្ទះ អាជ្ញាធរ​នៅ​តែ​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ផ្តល់ការ​គាំទ្រ និង​ជំនួយ​ឧបត្ថម្ភ​តាម​តម្រូវការ​របស់​អ្នក​ជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ថ្លែង​បញ្ជាក់​ថា ករណី​អ្នក​ជំងឺ​កម្រិត​ស្រាល ឬ​គ្មាន​រោគ​សញ្ញា​ដែល​ធ្វើ​តេស្ត​មាន​វិជ្ជមាន ​ត្រូវ​តែ​រាយការណ៍​ទៅ​មន្រ្តីសុខាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​មិន​ត្រូវ​លាក់​លៀម​នោះ​ទេ។

លោក​ថា ការ​រាយការណ៍​ដើម្បី​អាជ្ញាធរ​កត់ត្រា​ទុក និង​អាច​ផ្តល់​ការ​ប្រឹក្សា​ពី​ការ​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ និង​ការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​តាម​តម្រូវការ​ចាំបាច់​។ ជាមួយ​គ្នា​នេះ ការ​ផ្តល់​ព័ត៌មាន​អាច​ជួយ​អ្នក​ជំងឺ​​ក្នុង​ស្ថានភាព​អាសន្ន​ណាមួយ អាច​​ជួយ​សង្រ្គោះ​ទាន់​ពេល​វេលា។

លោក​កើត ឆែ អភិបាល​រ​ងរាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​នឹង​ដាក់​ស្លាក​តាមផ្ទះ​ពេល​មាន​អ្នក​ជំងឺ​កំពុង​ព្យាបាល​​តាម​ផ្ទះ ដើម្បី​ជូន​ដំណឹង​ក្រើន​រំលឹកដល់អ្នករស់នៅ​ជុំវិញចូលរួម​តាមដាន ឬ​​​រាយការណ៍​ដល់​អាជ្ញាធរ​​មូលដ្ឋានករណី​មាន​អ្នក​ល្មើស ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​សាធារណៈ​។

លោក​បន្ត​ថា សមាជិក​គ្រួសារ​ក្នុង​ដំបូល​ផ្ទះ​តែ​មួយ ក្នុងពេល​មានអ្នកជំងឺ​សម្រាកព្យាបាល ហាមដាច់ខាត​ការ​ចេញ​ដំណើរ​ទៅ​ក្រៅ​មិន​ថា​ប្រកប​អាជីវកម្ម ឬ​ការ​ដើរហើរ​គោលដៅ​ណាមួយ​។ ជាមួយ​គ្នានេះ ទាំង​​អ្នក​ប៉ះពាល់​ទាំង​អ្នកជំងឺ​ត្រូវ​ដាក់ខ្លួន ១៤ ថ្ងៃ ក្រោយ​បញ្ចប់​​ការ​ព្យាបាល​។ លោក​ក៏លើកឡើងពីទិដ្ឋភាព​ផ្លូវ​ច្បាប់មាន​ការ​ដាក់​ទោស​វិន័យ សម្រាប់​អ្នក​ល្មើសអាច​ពិន័យ​ជា​ទឹកប្រាក់​និង​ជាប់​ពន្ធនាគារ។

ក្នុង​សេចក្តីប្រកាសចុះ​ថ្ងៃទី ២០ ខែ​មិថុនា ឆ្នាំ ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន​ហេង បាន​សម្រេច​ឱ្យ​អ្នក​​ជំងឺកូវីដ-១​​៩​​​ ក​ម្រិត​ស្រាល​ឬគ្មានរោគសញ្ញាក្នុងរាជធានីភ្នំពេញ អាច​ទទួលការ​ព្យាបាល​ដាច់​ដោយឡែក​នៅផ្ទះដោយខ្លួនឯង ក្រោម​​ការផ្តល់ប្រឹ​ក្សា​ពី​គ្រូពេទ្យ​ និង​គ្រប់គ្រង​របស់​អាជ្ញាធរ​មូលដ្ឋាន​តាម​នីតិវិធី​ប្រតិបត្តិស្តង់ដារថ្មី។ ការ​ដាក់​ចេញ​គោលការណ៍​ឱ្យ​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល​ព្យាបាល​នៅផ្ទះ ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ក្រុមគ្រូពេទ្យនិង​ថវិកា​ចំណាយ​របស់​រដ្ឋ ស្រប​ពេល​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មីមួយ​នេះ​មិន​មាន​សញ្ញាថម​ថយ។

ដោយឡែក​​ថ្មីៗ​នេះ រដ្ឋាភិបាល​ក៏​បាន​ដាក់ចេញឱ្យអនុវត្តគោលការណ៍ណែនាំ​ការ​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ-១៩ នៅ​តាម​ស្ថាប័ន​រដ្ឋ និង​ឯកជន ដើម្បី​អាច​កំណត់​មុខសញ្ញា​អ្នក​ផ្ទុក​មេរោគកូវីដ-១៩ ឱ្យ​បាន​ឆាប់​រហ័ស និង​ទាន់ពេល ខណៈ​ការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩ ព្រម​ទាំង​ការ​ប្រឈម​រលកទី ៣ បង្ក​ឡើង​ដោយ​មេរោគ​បំប្លែង​ថ្មីដែលតា (Delta) បានដាក់សម្ពាធបន្ថែម និង​បានបន្តគំរាមកំហែង​ដល់សុខុមាលភាពប្រជាជន និងប្រព័ន្ធសុខាភិបាល​សាធារណៈ​​របស់​កម្ពុជា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម