Connect with us

ព័ត៌មានជាតិ

ភ្នំពេញ កណ្ដាល និងព្រះសីហនុ ជាគោលដៅ នៃការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យមុនគេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធររាជធានី-ខេត្តចំនួន៣ ត្រៀមខ្លួនសម្រាប់​ការ​​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យនាពេលខាងមុខ។

ការណែនាំយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន​ សែន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារ​ពិសេសមួយជូនជនរួមជាតិ ដែលពាក់ព័ន្ធនឹង​គម្រោ​ង នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ក្នុងពេលពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារសំឡេងពិសេស ដែលសារព័ត៌មានកម្ពុជាថ្មី ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល ក៏ដូចជាខេត្តព្រះសីហនុ ដែលជាតំបន់​មាន​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ខ្លាំង ត្រៀមខ្លួនសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យនាពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដូច្នេះខ្ញុំសុំឲ្យសាលារាជធានីភ្នំពេញ ខេត្តកណ្ដាល ត្រៀមរៀប​ចំ​បម្រុងទុក នូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជន នៅក្នុងខេត្តទាំង២នេះ បូករួមទាំងខេត្តព្រះសីហនុផងដែរ ដែលជាតំបន់ឆ្លង ហើយដែលយើងបានផ្ដល់អាទិភាព សម្រាប់ការចាក់»។

ក្នុងសារជាសំឡេងដដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់គណៈកម្មការចំពោះកិច្ច សម្រាប់ការ​ចាក់សាំងវ៉ាក់សាំង ត្រូវរៀបចំនិងពិភាក្សាជាមួយបណ្ដាខេត្តគោលដៅ នៃការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ​ខាងលើនេះ។ ចំណែកគណៈកម្មការចំពោះកិច្ច អំពីលទ្ធកម្មវ៉ាក់សាំង ត្រូវខិតខំចរចាជាមួយបណ្ដាប្រទេសនានា ជាពិសេសប្រទេសចិនទៅលើបញ្ហាវ៉ាក់សាំង​ ដែលនឹងត្រូវយកមកចាក់ជូនកុមារ និងយុវវ័យ ដែលមានប្រមាណ២​លាននាក់ ហើយយើងត្រូវការវ៉ាក់សាំងប្រមាណ៤លានដូស។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ក៏ត្រូវឈរលើគោលការណ៍​ស្ម័គ្រចិត្ត ដូចមនុស្សពេញវ័យដែរ។ តែសម្ដេចតេជោនាយករដ្ឋមន្ត្រី ជឿជាក់ថា មាតាបិតា ក៏ដូចជាអាណាព្យាបាល នឹងនាំកូនចៅ ទៅចាក់វ៉ាក់សាំងនាពេលខាងមុខ គ្រប់ៗគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ប៉ុន្តែយ៉ាងណាក៏ដោយ ដោយមានជំនឿជឿជាក់ សម្រាប់ប្រជាពលរដ្ឋរបស់​យើង យ៉ាងច្រើនកុះករ ភ្លុកទឹក ភ្លុកដី មករកវ៉ាក់សាំងចាក់ រាប់ទាំងអ្នកដែលមានវ័យចំណាស់ អាយុ៩០ និងអាយុ​ជា​ង១០០ឆ្នាំ បានចាក់វ៉ាក់សាំង…អ្នកដែលមាន១០០ឆ្នាំ ជាង១០០ឆ្នាំ មានចំនួន៨នាក់ ដែលបានចាក់សាំង​រួច​មក​ហើយ ពួកគាត់ស្រេចឃ្លានជាមួយនឹងវ៉ាក់សាំង ដើម្បីការពារខ្លួនរបស់ពួកគាត់…ដោយឈរលើជំនឿបែបនេះ ហើយដោយសារតែមាតាបិតា របស់កុមារ និងយុវវ័យ បានចាក់វ៉ាក់សាំងរួចស្រាចទៅហើយនោះ ហើយគ្មានហានិ​ភ័យ​អ្វីទាល់តែសោះនោះ ពិតជានឹងនាំកូន នាំចៅ ដើម្បីចាក់វ៉ាក់សាំង ក៏ប៉ុន្តែយើងក៏ត្រូវបង្ខំក្មេង ដែលខ្លាចម្ជុលឲ្យ​ចាក់វ៉ាក់សាំងនោះដែរ»៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម