Connect with us

ព័ត៌មានជាតិ

លម្អិត​​ចំណូល​​ពន្ធ​ឆមាស​​ទី​មួយ​ឆ្នាំ ២០២១ ជាង ៤០ ភាគរយ​បាន​​មក​​​ពី​យានយន្ត និង​គ្រឿង​ចក្រ​

បានផុស

នៅ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បាន​បើក​កិច្ច​ប្រជុំបូកសរុបលទ្ធផល​ការងារគយ​និង​រដ្ឋាករ​ប្រចាំ​ឆមាសទី១ ឆ្នាំ​២០២១ កាលពីថ្ងៃ ១៤ កក្កដា ឆ្នាំ​២០២១។

បើតាម​របាយការណ៍​ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំណូលពន្ធ​ដែល​ប្រមូល​បាន​ដោយ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានចំនួន ៤,៦៩៥.៨ ប៊ីលានរៀល​ស្មើ ១,១៥៩.៥ លានដុល្លារ​ ថយ​ចុះ​ប្រមាណ ៨.៩% ធៀប​ឆមាស​​ទី១ ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុ​ងរបាយការណ៍​បាន​បញ្ជាក់ពី​ចំណូលលើ​អាករ​លើតម្លៃបន្ថែមមានចំនួន ១,៧៧៥.០១ ប៊ីលានរៀល (ត្រូវ​ជា​ប្រមាណ ៣៧.៨% នៃចំណូលសរុប), អាករពិសេសមាន ១,៧៦៥.០២ ប៊ីលានរៀល (ត្រូវជា ៣៧.៦%នៃចំណូលសរុប), ពន្ធគយមាន ៨៤៧.៦៣ ប៊ីលានរៀល (ត្រូវជា ១៨.១% នៃចំណូលសរុប), អាករបន្ថែមលើ​ផលិតផល​ប្រេង​មាន ២១៤ ប៊ីលាន​រៀល (ត្រូវជា ៤.៥% នៃចំណូលសរុប) និងអាករនាំចេញនិងកម្រៃផ្សេងៗ មាន ៩៤.១៣ ប៊ីលាន​រៀល (ត្រូវជា ២% នៃ​ចំណូលសរុប)។

បើគិតតាមក្រុម​ទំនិញវិញបង្ហាញ​ថា៖

-ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,៩៨៥.៥ ប៊ីលានរៀល គ្របដណ្តប់ ៤២. ៣% នៃចំណូលសរុប
-ទំនិញចម្រុះមាន ចំនួន ១, ៣១៦. ៣ ប៊ីលានរៀល ត្រូវជា ២៨% នៃចំណូលសរុប
-ផលិតផលតេលសិលាមានចំនួន ១,១០១. ៩ ប៊ីលានរៀល ស្មើនឹង ២៣. ៥% នៃចំណូលសរុប
-សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ២៩២. ២ ប៊ីលានរៀល ស្មើនឹង ៦.២% នៃចំណូលសរុប។

ក្នុង​របាយការណ៍​បាន​បង្ហាញ​ពី​​តួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ ២០២០ មានដូចខាងក្រោម៖

• ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤,៧២១. ៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤០.១ លានដុល្លារអាមេរិក​ស្មើ ០.៩%
• ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ១,៨៩៩.៧ លានដុល្លារអាមេរិក កើនឡើង​ប្រមាណ ៦៣២. ៥ លានដុល្លារអាមេរិកស្មើ ៤៩, ៩%។

បើ​តាម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាការ កំណើននៃការនាំចេញផលិតផលវិនិយោគ​មិនមែនកាត់ដេរ​បាន ឆ្លុះបញ្ចាំងពីលទ្ធផល​នៃការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា ការនាំចេញកសិផលមានចំនួន ១,៥៨០.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦១៧.៦ លាន​ដុល្លារអាមេរិក ឬ ៦៤.១៣% ក្នុងនោះរួមមាន៖

-ស្រូវ​នាំចេញមានចំនួន ១.៦៩ លានតោន មាន​តម្លៃ ៤២៥.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,០១៩.៧ ពាន់តោន (១៥១.៧%) ឬស្មើនឹងប្រមាណជា ២៨៥.១ លានដុល្លារអាមេរិក (២០៣.៥%)
-ការនាំចេញអង្ករសម្រេចបាន ២៩១.១ ពាន់តោន មានតម្លៃ ២០៤. ២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៨.១ ពាន់តោន (២១. ២%) ឬប្រមាណ ៦០.៥ លានដុល្លារអាមេរិក (២២. ៩%)
-កៅស៊ូនាំចេញមានចំនួន ១០២.៨ ពាន់តោន មានតម្លៃ ១៥៧. ៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៥.៦ ពាន់ តោន (៧៩.៧%) ឬប្រមាណ ៨៧ លានដុល្លារអាមេរិក (១២៣.២%)
-កសិផលផ្សេងទៀត មានចំនួន ៣, ៥៩២.៧ ពាន់តោន មានតម្លៃ ៧៩៣.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,១៤១.៩ ពាន់តោន (៤៦.៦%) ឬប្រមាណ ៣០៦ លានដុល្លារអាមេរិក (៦២.៨%)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម