Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប រកឃើញ​អ្នកឆ្លងកូ​វីដ​ ថ្មីចំនួន១២០នាក់

បានផុស

នៅ

​រដ្ឋបាលខេត្ត​សៀមរាប ចេញ​សេចក្តីប្រកាសបាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​១២០​នាក់ និង​ជាសះស្បើយចំនួន​៤៩​នាក់ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ ។​

ករណី​ទី​១ ដល់ទី​១៥ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​កំពង់ក្តី ករណី​ទី​១៦ ដល់ទី​៤៤ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី ករណី​ទី​៤៥ ដល់ទី​៤៦ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ និង​ករណី​ទី​៤៧ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ដំ​ដែក​។ ក្នុងនោះ ករណី​ទី​៤៨ ដល់ទី​៧៧ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ចារ​ឈូក ករណី​ទី​៧៨ ដល់ទី​៧៩ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ព្រះ​ដាក់ ករណី​ទី​៨០ ដល់ទី​៨៣ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​អ្នកដំណើរ​មកពី ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពង់ចាម ករណី​ទី​៨៤ ដល់ទី​៩៥ គឺជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ករណី​ទី​៩៧ ដល់ទី​៩៧ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកជំងឺ​ឈ្មោះ ថាំង វណ្ណា​។ ជាមួយគ្នានេះ ករណី​ទី​៩៨ ដល់ទី​១០២ ករណី​មាន​ប្រភព​ចម្លង​ចេញពី​ពន្ធនាគារ​ខេត្តសៀមរាប និង​ករណី​ទី​១០៣ ដល់ទី​១១៥ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ចំពោះ ករណី​ទី​១១៦ ដល់ទី​១២០ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជា​សះស្បើយ​ទាំង៤៩​នាក់ ខាងលើ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុបចំនួន​២,៨៣១​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១,១០៩​នាក់ ស្លាប់​២៦​នាក់ និង​១,៦៩៦​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​។​

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​ឱ្យបាន​គ្រប់​១៤​ថ្ងៃ ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ចត្តា​ឡី​ស័ក រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​៕

អត្ថបទ ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម