ព័ត៌មានជាតិ
ឱកាសបើកសាលារៀនឡើងវិញ ពេលចាក់វ៉ាក់សាំង ដល់យុវវ័យ អាយុ ១២ ដល់១៧ ឆ្នាំរួចរាល់
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ ដល់សម្ដេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្ដេចសម្រេចបើកឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់យុវវ័យអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំ ដែលមានចំនួនសរុបប្រមាណ ២ លាននាក់។

លោករដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា “ការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ១៩ រួចរាល់នៅពេលខាងមុខ”។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៦ ខែកក្កដានេះ បានផ្ញើសារពិសេសមួយជូនជនរួមជាតិ ដែលពាក់ព័ន្ធនឹងគម្រោង នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ក្នុងពេលពេលឆាប់ៗខាងមុខនេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការផ្អាកដំណើរការសាលារៀន គឺជាការខាតបង់មួយសម្រាប់ប្រទេសជាតិយើង ហើយប្រសិនបើយើង បានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលារៀន ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ ដែលពួកគេភាគច្រើនមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ដែលពួកគេស្ថិតអាយុប៉ុណ្ណេះ អាចជាសិស្សរៀននៅអនុវិទ្យាល័យ។
ដូច្នេះពួកគេមានលទ្ធភាព ដើម្បីការពារខ្លួនដោយការពាក់ម៉ាស នឹងរក្សាគម្លាតនៅក្នុងសង្គម ជាពិសេសគម្លាតនៅក្នុងថ្នាក់រៀនតែម្ដង ដែលខុសប្លែកពីថ្នាក់បឋមសិក្សា ដែលកុមារមិនទាន់ចេះពាក់ម៉ាស ហើយក៏មិនទាន់ចេះនូវការការពារខ្លួនតាមរបៀប រក្សាគម្លាតនោះទេ៕ ដោយៈ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


