Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យកុមារធំមួយ​​នៅខេត្តសៀមរាប ប្រកាសរក​ឃើញ​ករណីឆ្លងកូវីដ១៩ ជាលើកដំបូង​

បានផុស

នៅ

មន្ទីរពេទ្យកុមារបាន​ប្រកាស​រក​ឃើញ​ករណីឆ្លងកូវីដ១៩ ជាលើកដំបូងនៅ​ក្នុងមន្ទីរពេទ្យ ដែល​ធ្វើឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាព នៃអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ។ នេះបើតាម​ទំព័រហ្វេសបុក​​ផ្លូវការ​របស់​មន្ទីរពេទ្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​នេះកម្ពុជា​បាន​ប្រកាស​រក​​ឃើញ​ករណី​ឆ្លងកូវីដ១៩ ចំនួន ៨៨៦ នាក់ និងមានមនុស្សស្លាប់​ចំនួន២៧នាក។ ដោយឡែក​សម្រាប់​ខេត្តសៀមរាបរក​ឃើញ​ករណីឆ្លង ថ្មីចំនួន១២០នាក់ និងជាសះស្បើយ ចំនួន៤៩នាក់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

​ប្រភពពីមន្ទីរពេទ្យកុមារអង្គរ​ឱ្យដឹង​ថា កង្វះខាតឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីត១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីត១៩ (COVID-19 Ward) ដាច់ដោយឡែក គឺជារឿងសំខាន់ បន្ទាន់ហើយចាំបាច់បំផុតក្នុងពេលនេះ៕

សូមបរិច្ចាគត្រឹមតែ $១០ ឬច្រើនជាងនេះ ឥឡូវនេះ គឺអាចជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍សម្ភារៈទាំងអស់ខាងលើនេះបានប្រើប្រាស់ទាន់ពេលវេលា សម្រាប់ធានាសុវត្ថិភាព អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ និងសហគមន៍ទំាងមូល។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកមកកាន់មន្ទីរពេទ្យកុមារអង្គរ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម