Connect with us

ព័ត៌មានជាតិ

ករណី​​ដុត​កាកសំណល់ ​បង្កឲ្យ​មាន​ផ្សែង​ខ្លាំង​ លោក​អភិបាលក្រុង​បាត់ដំបង បានបញ្ជាក់​ហេតុផល​អំពី​ការ​ដុត​​

បានផុស

នៅ

​ក្រោយពី​មានការ​រិះគន់​លើ​ករណី​ដុត​សំរាម​ បង្ក​ឲ្យ​មាន​ផ្សែង​ខ្លាំង​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​បាត់ដំបង​ តាម​បណ្តាញ​សង្គម​បាន​បង្ហោះ​រៀបរាប់​ពី​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និង​មហាជន​កន្លងមក​ថ្មីៗ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ថ្ងៃទី​១៦ ​ខែកក្កដា​នេះ​ លោក​ ផេង សិទ្ធី​ បាន​បញ្ជាក់​ប្រាប់​គេហទំព័រ​កម្ពុជា​ថ្មី​ តាម​តេ​លេ​ក្រាម​ឲ្យ​ដឹងថា កាកសំណល់​ដែល​បាន​ដុត​ដោយ​កម្មករ​អនាម័យ​ពេទ្យ​ប្រចាំការ​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ​ក្នុង​ទីធ្លា​សាលា​មែន​ ដែល​បាន​បង្ក​ជា​ផ្សែង​ ខ​ណៈដែល​បុគ្គលិក​អនាម័យ​ធ្វើ​ផ្ទុយ​ពី​ការណែនាំ​របស់​រដ្ឋបាល​ក្រុង​។ លោក​បន្តថា ​កាកសំណល់​ដែល​បាន​ប្រមូល​ដុត​ គឺជា​កាកសំណល់​របស់​ព​ល​រដ្ឋ​ ដែល​កំពុង​សម្រាក​ធ្វើ​ច​ត្តា​ឡី​ស័ក​ ហើយ​ផ្នែក​បុគ្គលិក​អនាម័យ​នៅក្នុង​មណ្ឌល​ខាងលើនេះ ​ដុត​ដោយ​មិន​ធ្វើតាម​ការណែនាំ​របស់​សាលាក្រុង​ ខ​ណៈដែល​គោល​ការ​អនុញ្ញាតិ​ឲ្យ​ដុត​បន្តិច​ម្តងៗ​រហូតដល់​អស់​តែ​ក្រុម​បុគ្គលិក​ដុត​ម្តង​យក​ច្រើន​តែ​ម្តង​ទើប​បង្ក​ជា​ផ្សែង​ខ្លាំង​បែបនេះ​។

​លោក​ក៏បាន​ទទួលស្គាល់​ ក្នុង​ការ​ប៉ះពាល់​តែ​បុគ្គលិក​អនាម័យ ​បាន​អនុវត្ត​មុន​និង​ដុត​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួច​ដាក់​ហាល​ឲ្យ​ស្ងួត​ទើប​ដុត​តែ​ម្តង​ ខ​ណៈ​ដែល​ពេលវេលា​ដុត​មិនសូវមាន​មនុស្ស​ចេញចូល​ច្រើន​ផង​ណាមួយ​បើ​ដុត​ម្តង​បន្តិច​បារម្ភ​ខ្លាច​ធ្លាក់​ភ្លៀង​ពិបាកធ្វើ​ឲ្យ​សំរាម​និង​កាកសំណល់​ស្ងួត​ឡើងវិញ​ ទើប​សម្រេច​ទាំង​មាន​កំហុស​ឆ្គង​បន្តិចបន្តួច​បែបនេះ​។​ បើ​ទោះបី​បែបនេះ ​រហូតមក​ដល់ពេលនេះ​លោក​អភិបាលក្រុង​បាន​ឲ្យ​ក្រុម​អនាម័យ​ក្រុង​ដឹក​កាកសំណល់​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ ទៅ​ដុត​កម្ទេច​ចោល​នៅ​ក្រៅ​ក្រុង​អស់​រួចរាល់​ហើយ​៕

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម