Connect with us

ព័ត៌មានជាតិ

បញ្ចប់មុខតំណែងព្រះសង្ឃ ២អង្គ ពីឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ និងពីទីប្រឹក្សាផ្ទាល់សម្ដេច​ព្រះសង្ឃ​នាយក

បានផុស

នៅ

គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពី ការបញ្ចប់មុខតំណែងទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក នៃព្រះរាណា​ចក្រ​កម្ពុជា។ សេចក្ដីសម្រេច របស់គណៈសង្ឃនាយក ដែលសារព័ត៌មានកម្ពុជាថ្មីទទួលបាន សរសេរថា «ត្រូវបញ្ចប់​មុខតំណែង ភិក្ខុឆវីវង្សោ សុត រស្មី ពីទីប្រឹក្សាផ្ទាល់ សម្ដេចព្រះសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក៏បានចេញព្រះរាជសង្ឃប្រកាស សម្រេចបញ្ចប់មុខតំណែងព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា ពីឧត្តមទីប្រឹក្សាផ្ទាល់សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ព្រះរាជសង្ឃប្រកាស របស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានសរសេរថា សេចក្ដីសម្រេចទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយ នឹងព្រះរាជសង្ឃប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។ ចំណែកគណៈសង្ឃនាយក នៃ​ព្រះរាណាចក្រកម្ពុជា ព្រះរាជាគណៈ ព្រះមេគុណ គ្រប់អង្គភាពពាក់ព័ន្ធ និងសាមីអង្គ ត្រូវទទួលបន្ទុកអនុវត្ត ព្រះ​រាជសង្ឃប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃឡាយព្រះហត្ថលេខាតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម