Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ដក​តំណែង​លោក ឌុ​ច សុ​វណ្ណា​រី ចេញពី​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច

បានផុស

នៅ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៦ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ឡាយព្រះហស្ថលេខា​ដកតំណែង​លោក ឌុ​ច សុ​វណ្ណា​រី ចេញពី​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​។

ក្នុងការ​ដក​តំណែង​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​នេះ​សម្តេច​តេជោ​បាន​បង្ហាញ​ការ​ខឹង​សម្បា​ជា​ខ្លាំង ​ចំពោះ​លោក ឌុ​ច សុ​វណ្ណា​រី ដែល​បាន​បង្ហោះ​សារ​ផ្ចាញ់ផ្ចាល​ចំពោះ​សព​របស់​លោក ហុង ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ទង្វើ​របស់លោក ឌុ​ច សុ​វណ្ណា​រី និង​បាន​ចាត់ទុកជា​ទង្វើ​ខ្វះ​នូវ​គុណធម៌ ដែល​មិន​សមជា​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​នោះឡើយ​។

សម្តេច​តេ​ជោ បានបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ «​ខ្ញុំ​មិន​នឹកស្មាន​ដល់​សោះ​ថា ​ខ្ញុំ​មាន​មន្ត្រី​មួយរូប​ថ្នាក់​រដ្ឋលេខាធិការ បង្ហោះ​សារ​ផ្ចាញ់ផ្ចាល​ចំពោះ​សព សូម្បីតែ​លោកជំទាវ ម៉ែន សំអន សុំឱ្យ​ដកចេញ​ក៏​មិន​ព្រម​ដក​ដែរ​។ ខ្ញុំ​មិនអាច​ទុក លោក ឌុ​ច សុ​វណ្ណា​រី ឱ្យនៅ​ជា​រដ្ឋលេខាធិការ​ក្រសួង​បាន​តទៅទៀត​ទេ គឺ​ត្រូវ​ដកចេញ​ពី​តំណែង​ព្រោះ​លោក​មិន​សាកសម​ជា​មន្ត្រី​ដឹកនាំ​ទៀត​ដោយ​ខ្វះ​គុណធម៌​»​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា លោក ហុង ថែម ជា​មន្ត្រី​មួយ​រូប​បានរួម​ចំណែក​កសាង​ប្រទេស​តាំងពី​បាតដៃ​ទទេ​នា​ឆ្នាំ​១៩៧៩​។ សម្តេច​តេ​ជោ ក៏បាន​បាន​ចូលរួម​រំលែក​មរណទុក្ខ​ចំពោះ​មរណភាព​នេះ តាមរយៈ​លោកស្រី ម៉ែន សំអន ចំពោះ​មរណភាព​នេះ​ផងដែរ។

សូមរំលឹក​ថា បន្ទាប់​ពី​លោក ហុង ថែម បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​១៤ ខែកក្កដា ក្នុង​ជន្មាយុ ៨៦​ឆ្នាំ​ដោយ​ជរាពាធ។ លោក ឌុ​ច សុ​វណ្ណា​រី បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ «​ថ្ងៃនេះ ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មនុស្ស​ម្នាក់​ដែល​តែងតែ​អគតិ​ចំពោះ​កូនចៅ​ក៏ដូចជា​រូបខ្ញុំ បាន​លាចាក​លោក​ទៅ​ហើយ​។ ខ្ញុំ​មិនបាន​ចូលរួម​ជូន​ដំណើរ​ទេ ហើយក៏​សូម​អហោ​សកម្ម​ជូន​គាត់ ហើយ​សូម​បួងសួង បើ​ជាតិ​ក្រោយ​គាត់​មានសំណាង បាន​កើតជា​មនុស្ស សូម​ឲ្យ​មានចិត្ត​ទូលាយ ដឹង​ខុស ដឹង​ត្រូវ​ជាង​នេះ កុំ​ត្រចៀកស្រាល​ដូច​ជាតិ​នេះ​ទៀត​»៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម