ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ និងយកសំណាកអ្នកដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ដោយប្រើឧបករណ៍តេស្ដរហ័ស
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ និងបានយកសំណាករួចដោយប្រើឧបករណ៍តេសរហ័ស Rapit Test ជាលើកទី២ លើអ្នកដែលមានការពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ នៅសាលាសង្កាត់ព្រែកកំពឹស នាល្ងាចថ្ងៃទី១៦ កក្កដានេះចំនួន២៥នាក់ លទ្ធផលពិនិត្យឃើញថា អវិជ្ជមានទាំងអស់។
សកម្មភាពខាងលើធ្វើឡើងដើម្បីធានាសុវត្ថិភាពជូនដល់សមាជិកដែលបម្រើការងារក្នុងសាលាសង្កាត់ព្រែកកំពឹសទាំងអស់ ក្នុងគោលបំណង បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ក្នុងសហគមន៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរពីព្រោះថា ការឆ្លងរីករាលដាលដ៍កាចសាហាវនៃជំងឺកូវីដ១៩ដែលឆក់អាយុជីវិតពលរដ្ឋខ្មែរជាង១០០០នាក់និងឆ្លងជាង៦០០០០នាក់ហើយគិតត្រឹមថ្ងៃទី១៦កក្កដាឆ្នាំ២០២១នេះ៕
ដោយ ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ