Connect with us

ព័ត៌មានជាតិ

លោកនេត្រ ភក្ត្រា៖ របាយការណ៍បណ្ដាញយុវជន និងបណ្ដាញព្រៃឡង់ គ្មានតម្លៃសម្រាប់ការពិចារណា និងឆ្លើយឆ្លងឡើយ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកឡើងថា របាយការណ៍របស់ក្រុមសមាគមបណ្ដាញយុវជនកម្ពុជា និងបណ្ដាញសហគមន៍ព្រៃឡង់ ដែលថាបានរកឃើញបទល្មើសព្រៃឈើ៣៦៦ករណី ក្នុងតំបន់ព្រៃឡង់នៃខេត្តព្រះវិហារនោះ គឺជារបាយការណ៍គ្មានតម្លៃ សម្រាប់ការពិចារណា និងឆ្លើយឆ្លងឡើយ។

ការលើកឡើងនេះ បន្ទាប់ពីសមាគមបណ្ដាញយុវជនកម្ពុជា និងបណ្ដាញសហគមន៍ព្រៃឡង់ បានប្រាប់អ្នកសារព័ត៌​មានថា ពួកគេបានរកឃើញបទល្មើសព្រៃឈើចំនួន៣៦៦ករណី ក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារ ត្រឹមរយៈពេ​លត្រឹ​មតែ៥ថ្ងៃថ្មីៗនេះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នា​ព្រឹក​ថ្ងៃទី១៧ ខែកក្កដានេះថា របាយការណ៍ខាងលើនេះ គ្មានតម្លៃសម្រាប់ការពិចារណា និងឆ្លើយឆ្លងឡើយព្រោះ ជារបាយការណ៍ ដែលអង្គការសង្គមស៊ីវិលខ្លះ បានប្រើដៃក្រុមបណ្តាញក្រៅច្បាប់ ដែលគ្មាននីត្យានុកូលភាព ក្នុងការបំពេញការងារស្របច្បាប់ ដើម្បីលួចរៀបចំរបាយការណ៍មួយ ដើម្បីចិញ្ចឹមទំនាស់ បម្រើរបៀបវារៈនយោបាយ និងតម្រូវចិត្តម្ចាស់ជំនួយរបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះគ្មានភាពចាំបាច់ត្រូវឆ្លើយតបទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ក្រសួងបរិស្ថាន ក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាល និងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវក្នុងភាពជាម្ចាស់ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន លើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។ ជាមួយមន្ត្រីឧទ្យានុរក្សចំនួន១២៦០នាក់របស់ខ្លួន ក្រសួងបរិស្ថានបានសហការ ជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាតនិងទប់ស្កាត់បទល្មើស ធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង៧៥ កន្លែងដែល មានផ្ទៃដីសរុប ៧,៣លានហិកតា។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា រយៈពេល៦ខែឆ្នាំ២០២១ ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានចុះល្បាត នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបបានចំនួន១៤.៤២២ លើកក្នុង នោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន៤.២៣៨ ករណី។ ក្នុងចំណោមបទល្មើស ទាំងនោះ បានធ្វើការពិន័យអន្តរការណ៍ចំនួន៥១១ករណី និងបានចងក្រងសំណុំរឿងបញ្ជូនទៅ តុលាការបានចំនួន ៥១៥ ករណីដែលករណីភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការបកាប់បំផ្លាញឈើ ការបរបាញ់សត្វជាដើម។ ទិន្នន័យនេះមានចំនួនប្រហាក់ប្រហែលគ្នា ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ 

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន២.៤៦២ គ្រឿង ដកហូតរថយន្តចំនួន១៨២ គ្រឿង គោយន្តចំនួន៣០៨ គ្រឿង ម៉ូតូចំនួន៣៣៦គ្រឿង ត្រាក់ទ័រចំនួន២៤គ្រឿង ឈើចំនួន ១.២៦០ម៉ែត្រគូប។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានចំនួន ២៥.៥៩៦ អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន ៣៤៨ ដើម។

ចំពោះការលើកឡើងរបស់ក្រុមសមាគមបណ្ដាញយុវជនកម្ពុជា និងបណ្ដាញសហគមន៍ព្រៃឡង់ ដែលថា ពួកគេរកឃើញបទល្មើសព្រៃឈើជាង៣០០ករណីនេះ បង្ហាញថា បទល្មើសព្រៃឈើ នៅតែបន្តកើតមានយ៉ាងខ្លាំងក្លាដដែលនោះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ នៅក្នុងតំបន់ការពារធម្មជាតិទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗ កើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាន នឹងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ ក្រសួងបរិស្ថាន នឹងបន្តបេសកកម្មរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានកត់សម្គាល់ថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន សហគមន៍តំបន់ការពារ ធម្មជាតិ និងអង្គការដៃគូក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះគ្រប់ភាគីទាំងអស់ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធាន ធម្មជាតិប្រកបដោយភាពស្មោះត្រង់ និងគោរពតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងការអនុវត្តច្បាប់ ក្រសួងបរិស្ថានបាននឹងកំពុងអនុវត្ត នូវគោលនយោបាយបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីផ្តល់ចំណូលជាប្រចាំសម្រាប់ការរស់នៅ របស់ពលរដ្ឋតាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការបង្កើនការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត។ 

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ជាចុងក្រោយថា ក្រោមសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន។ ដោយសារតែការការពារ និងអភិរក្សមានភាពល្អប្រសើរ ធនធានធម្មជាតិ ព្រៃឈើ ត្រូវបានការពារបានល្អប្រសើរ កម្ពុជាបានទទួលជោគជ័យ លើការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្រោមទិសស្លោក «រក្សាឈើឈរដើម្បីលក់ឥណទានកាបូន»។ សត្វព្រៃត្រូវបានថែរក្សាការពារបានល្អប្រសើរ។ ស្ថានភាពជីវភាពពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ចាប់ផ្តើមមានភាពល្អប្រសើរ ផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម