ព័ត៌មានជាតិ
តាមកសិដ្ឋានប្រទេសអ៊ីស្រាអែល មាននិស្សិតខ្មែររាប់រយនាក់ កំពុងសិក្សាស្រង់បទពិសោធន៍ជំនាញកសិកម្ម
ភ្នំពេញ៖ កម្ពុជាបានបញ្ជួននិស្សិតផ្នែកកសិកម្មសរុបចំនួន ១ ២៧១ នាក់ទៅហាត់ការនៅប្រទេសអ៊ីស្រាអែល ដើម្បីសិក្សារៀនសូត្រ និងស្រង់បទពិសោធន៍ទាក់ទិនបច្ចេកទេសវិស័យកសិកម្មផ្សេងៗ។
បើតាមមន្រ្តីក្រសួងកសិកម្មបានឲ្យដឹងថា បច្ចុប្បន្ននេះមាននិស្សិតចំនួន ១៩៩ នាក់ កំពុងមានវត្តមាននៅក្នុងសាកលវិទ្យាល័យ និងតាមកសិដ្ឋាននានាក្នុងប្រទេសអ៊ីស្រាអែលដើម្បីស្រង់បច្ចេកទេសនិងការសិក្សាពីការធ្វើកសិកម្ម ហើយ ដែលគ្រោងបញ្ចប់កម្មវិធីសិក្សានៅក្នុងកំទ្បុងខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ។
មន្រ្តីក្រសួងកសិកម្មបានបញ្ជាក់ថា ការបញ្ជួននិស្សិតទៅប្រទេសអ៊ីស្រាអែលនេះ ដោយសារប្រទេសអីស្រាអែល ជាប្រទេសមួយឈានមុខដែលមានការរីកលូតលាស់ខ្លាំងលើវិស័យកសិកម្មនៅក្នុងពិភពលោក។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់ពីការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន Agrostudies នៃប្រទេសអ៊ីស្រាអែលនាឆ្នាំ២០០៨ សាកលវិទ្យាល័យ បានបញ្ជូននិស្សិតចូលរួមកម្មវិធីហាត់ការ (Internship) នៅប្រទេសអ៊ីស្រាអែលរយៈពេល១១ខែ បានចំនួន១៣ជំនាន់រួចមកហើយ ដែលមាននិស្សិតសរុបចំនួន ១ ២៧១ នាក់ បានចូលរួមកម្មវិធីតាមឆ្នាំនីមួយៗក្នុងនោះ៖
– ជំនាន់ទី០១ (២០០៨-២០០៩) មានចំនួន ០៨ នាក់
– ជំនាន់ទី០២ (២០០៩-២០១០) មានចំនួន ១០ នាក់
– ជំនាន់ទី០៣ (២០១០-២០១១) មានចំនួន ៣០ នាក់
– ជំនាន់ទី០៤ (២០១១-២០១២) មានចំនួន ២៨ នាក់
– ជំនាន់ទី០៥ (២០១២-២០១៣) មានចំនួន ២៨ នាក់
– ជំនាន់ទី០៦ (២០១៣-២០១៤) មានចំនួន ៤០ នាក់
– ជំនាន់ទី០៧ (២០១៤-២០១៥) មានចំនួន ៦០ នាក់
– ជំនាន់ទី០៨ (២០១៥-២០១៦) មានចំនួន ១០២ នាក់
– ជំនាន់ទី០៩ (២០១៦-២០១៧) មានចំនួន ១៦០ នាក់
– ជំនាន់ទី១០ (២០១៧-២០១៨) មានចំនួន ២១២ នាក់
– ជំនាន់ទី១១ (២០១៨-២០១៩) មានចំនួន ២១០ នាក់
– ជំនាន់ទី១២ (២០១៩-២០២០) មានចំនូន ១៨៤ នាក់
– ជំនាន់ទី១៣ (២០២០-២០២១) មានចំនួន ១៩៩ នាក់
ចំពោះជំនាន់ទី១៤ សាកលវិទ្យាល័យបាននិងកំពុងដំណើរការជ្រើសរើសនិស្សិត (ចំនួនប្រមាណ២០០នាក់) ហើយគ្រោងនឹងចេញដំណើរទៅចូលរួមកម្មវិធីហាត់ការនៅក្នុងខែកញ្ញា និងតុលា ឆ្នាំ២០២១ ខាងមុននេះ។
សាកលវិទ្យាល័យភូមិន្ទកសិកម្ម គិតមកទល់ខែកក្កដា ឆ្នាំ២០២១ ក្នុងឆ្នាំសិក្សា ២០២០-២០២១ នេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម មាននិស្សិតកំពុងសិក្សាសរុបមានចំនួន ៣៦៣៣ នាក់ (នារី ១៤២៣ នាក់) ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញារងចំនួន ៧៧ នាក់ (នារី ២៨ នាក់) ថ្នាក់បរិញ្ញាចំនួន ៣៣៥២ នាក់ (នារី ១៣៣៥ នាក់) បសុវេជ្ជបណ្ឌិតចំនួន ៥៥ នាក់ (នារី ១៧ នាក់) ថ្នាក់បរិញ្ញាជាន់ខ្ពស់ចំនួន ១១៨ នាក់ (នារី ៣៨ នាក់) និងថ្នាក់បណ្ឌិតចំនួន ៣១ នាក់ (នារី ៥ នាក់)។
ចាប់តាំងពីបើកទ្វារទ្បើងវិញនាឆ្នាំ ១៩៨៥ រហូតមកដល់ឆ្នាំ ២០២០ នេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រទទួលជោគជ័យបានចំនួន ១០ ៨៤៣ នាក់ ក្នុងនោះមានស្រី ២ ៥៥៤ នាក់។
អត្ថបទ៖ សំអឿន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង