Connect with us

ព័ត៌មានជាតិ

លោក​ស្នង​ការ​ ខេត្ត​កំពត​សង្គ្រោះ​​សត្វ​ខ្លា​ពពក​មួយ​ក្បាល​ដោយ​ការ​ទិញ​ពី​អ្នក​ដាក់​អន្ទាក់​យក​​លែង​វិញ

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួន​ផង​បាន​សម្រេច​ទិញ​សត្វ​ខ្លា​ពពក​មួយ​ក្បាល​ពី​អ្នក​ដាក់​អន្ទាក់​ ដើម្បី​លែង​ចូល​ក្នុង​ព្រៃ​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្នងការខេត្តកំពត បានប្រាប់ឱ្យដឹងថា កាល​ពី​រសៀលថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០២១ លោក​បាន​ទទូល​ដំណឹង​ថា​មាន​អ្នក​ឃុំស្ទឹងកែវ ស្រុកទឹកឈូ បាន​ដាក់​អន្ទាក់ជាប់សត្វខ្លាពពកមួយក្បាល។ ជាមួយព័ត៌មាននេះ ដោយ​អនុវត្តតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ទើប​លោក ​និង​មន្ត្រីក្រោមឱវាទមួយចំនួន សម្រេច​ទិញ​សត្វ​កម្រ​មួយ​ក្បាល​នេះ​ ដើម្បី​យក​ទៅ​លែង​ចូលក្នុងព្រៃវិញ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់បន្ថែមថា ព្រោះ​តែ​ស្ថាន​ភាព​សត្វ​ខ្លា​ពពក​នា​ពេល​នេះ​កំពុង​មាន​របួស​ដោយ​សារ​ខ្សែ​អន្ទាក់ ដូច្នេះ​លោក​ត្រូវ​ប្រើ​ពេល​វេលា​ដើម្បី​ព្យាបាល​សិន​។​ នៅ​ពេល​សុខភាព​បាន​ប្រក្រតី​ឡើង​វិញ​ លោក​នឹង​នាំ​យក​ទៅ​លែង​​ក្នុង​ព្រៃ​ទី​ដែល​មាន​សុវត្ថិភាព​សម្រាប់​ពពួក​សត្វ​កំពុង​ប្រឈមនឹងការផុតពូជនេះ។

ខ្លា​ពពក​ជា​ប្រភេទសត្វដ៏កម្រ​ ដែល​កំពុង​ប្រឈមនឹងការផុតពូជនៅលើពិភពលោក ដោយ​សត្វ​ប្រភេទ​នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​អាយ.យូ.ស៊ី.អិន និងបញ្ជីឧបសម្ព័ន្ធសាយតេស ដែល​ជា​ប្រភេទ​សត្វ​ងាយទទួលរងនូវការគំរាមកំហែងដោយសារការបរបាញ់ ក៏ដូចជាការខ្វះជម្រកជាដើម ហើយសត្វប្រភេទនេះបាននឹងកំពុងឈានដល់ការបាត់បង់ដោយមកដល់បច្ចុប្បន្នត្រូវបានផុតពូជនៅ​ប្រទេស​បង់ហ្លាដេស សិង្ហបូរី និង​តៃវ៉ាន់ទៅហើយ។ ដោយ​ឡែក​នៅ​កម្ពុជា ខ្លា​ពពក​មាន​វត្តមាន​នាភូមិភាគឦសាន និរតី និង​ភាគខាងជើងនៃប្រទេសកម្ពុជា៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម