ធនាគារ វឌ្ឍនៈ បើក​ដំណើរការ​សាខា​ខេត្តព្រះវិហារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ធនាគារ វឌ្ឍនៈ បើក​ដំណើរការ​សាខា​ខេត្តព្រះវិហារ

បានផុស

នៅ

​ធនាគារ វឌ្ឍនៈ បាន​បើក​ដំណើរការ​សាខា​ខេត្តព្រះវិហារ ដែលជា​សាខា​ទី​២៦ នា​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១​។ ធនាគារ វឌ្ឍនៈ សាខា​ខេត្ត​ព្រះវិហារ មាន​អគារ​ខ្ពស់​ប្រណិត ដែលមាន​កម្ពស់​៩​ជាន់ ស្ថិតនៅ អគារ​លេខ​១៦៨ ផ្លូវ​កោះកែរ ភូមិ​ឡឥដ្ឋ សង្កាត់​បំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកឧកញ៉ា សំ អាង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ វឌ្ឍនៈ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ លោក​ប៉ុក ងួន អភិបាល​នៃ​គណៈ​អភិបាលក្រុង​ព្រះវិហារ ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរ​បាល​ខេត្តព្រះវិហារ ភ្ញៀវកិត្តិយស អ្នកជំនួញ និង​គណៈ​គ្រប់គ្រង​ធនាគារ វឌ្ឍនៈ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ ធនាគារវឌ្ឍនៈ សាខា​ខេត្ត​ព្រះវិហារ​។ សាខា​ខេត្តព្រះវិហារ នឹង​ផ្តល់នូវ​សេវា​ធនាគារ​ពាណិជ្ជ​គ្រប់​ប្រភេទ​ជូន​អតិថិជន ដើម្បី​គាំទ្រ​អាជីវកម្ម​ក្នុង​ខេត្ត​ក្នុង​វិស័យ​នានា ដូចជា​កសិកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍ ជាដើម​។ សាខា​ខេត្តព្រះវិហារ នឹង​ផ្សព្វផ្សាយ​សេវា​ធនាគារ​ឌីជីថល​របស់ខ្លួន រួមមាន សេវា​ធនាគារ​ចល័ត សេវា​ធនាគារ​តាម​អ៊ីនធឺណិត និង​ប័ណ្ណ​ផងដែរ​។

​ផលិតផល និង​សេវាកម្ម ធនាគារ វឌ្ឍនៈ ត្រូវបាន​ទទួលស្គាល់​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អន្តរជាតិ​។ ជាក់​ស្តែង ក្នុង​ឆ្នាំ​២០២១​នេះ ធនាគារ វឌ្ឍនៈ​ទទួលបាន​ពានរង្វាន់​អន្តរជាតិ​ជាច្រើន រួមមាន​៖

1.​ពានរង្វាន់​សេវា​ធនាគារ​ចល័ត​ដែល​ងាយស្រួល​ប្រើប្រាស​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី Global Economics ពី​ចក្រភព​អង់គ្លេស​

2.​ពានរង្វាន់​ធនាគារ ដែល​ផ្តល់​សេវាកម្ម​អតិថិជន​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី Finance Derivative ពី​ប្រទេស​ហូ​ឡង់​

3.​ពានរង្វាន់​អភិបាលកិច្ច​ល្អ​បំផុត ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី Finance Derivative ពី​ប្រទេស​ហូ​ឡង់​

4.​​ពានរង្វាន់​ធនាគារ ដែល​ផ្តល់​សេវាកម្ម​អតិថិជន​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី International Business Magazine ពីស​ភាព​អារ៉ាប់​រួម​

5.​ពានរង្វាន់​សេវា​ធនាគារ​ចល័ត​ដែលមាន​ភាព​ច្នៃប្រឌិត​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី International Business Magazine ពីស​ភាព​អារ៉ាប់​រួម​

6.​​ពានរង្វាន់​អភិបាលកិច្ច​ល្អ​បំផុត ពី​ទស្សនា​វ​ត្តី World Economic Magazine ពី​សហរដ្ឋអាមេរិក​

7.​​ពានរង្វាន់​សេវា​ធនាគារ​ចល័ត​ដែល​ល្អ​ជាងគេ ពី​ទស្សនា​វ​ត្តី World Economic Magazine ពី​សហរដ្ឋអាមេរិក​

8.​ពានរង្វាន់ សេវាកម្ម​មាស​ល្អ​ជាងគេ ពី​ទស្សនា​វ​ត្តី World Business Outlook ពី​ប្រ​ទេ​សឹង្ហ​បុរី​

9.​​និង​ពានរង្វាន់​សេវា​ធនាគារ​ចល័ត​ដែល​ល្អ​ជាងគេ​ពី​ទស្សនា​វ​ត្តី World Business Outlook ពី​ប្រ​ទេ​សសឹង្ហ​បុរី​

​លោក អ៊ុត សារ៉ាត់ ប្រធាន​ធនាគារ វឌ្ឍនៈ សាខា​ខេត្តព្រះវិហារ ដែលមាន​បទពិសោធន៍​ជាង​១០​ឆ្នាំ ក្នុង​វិស័យ​ធនាគារ នឹង​ដឹង​នាំ​បុគ្គលិក​ធនាគារ​ក្នុង​សាខា​ទាំងអស់ ដើម្បី​បម្រើ​សេវាកម្ម​ល្អ​បំផុត​ជូន​អតិថិជន​។​

​ព័ត៌មាន​សង្ខេប​អំពី​ធនាគារ វឌ្ឍនៈ​

​ធនាគារ វឌ្ឍនៈ បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០២ ដែល​វិនិយោគ​ដោយ​អ្នកឧកញ៉ា សំ អាង និង​អ្នកឧកញ៉ា ឈុន លាង​។ បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មាន​បុគ្គលិក​ប្រហែល​៧០០​នាក់ និង​២៦​សាខា ដែល​ក្នុងនោះ​១២​សាខា ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​១៤​សាខា​ទៀត​ស្ថិតនៅតាម​បណ្តា​ខេត្ត​។ ទីស្នាក់ការ​កណ្តាល​ធនាគារ វឌ្ឍនៈ ស្ថិតនៅ​អគារ​ឌ្ឍ​នៈ រាជធានី​ភ្នំពេញ​។ ​ធនាគារ វឌ្ឍនៈ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​សាខា​ជា​បន្តបន្ទាប់​ទៀត នៅ​ទូទាំងប្រទេស​ត្រឹម​ឆ្នាំ​២០២២ ខាងមុខនេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

បន្ទាន់! ក្រុងសៀមរាប​គ្រោង​នឹង​ដាក់​ជា​តំបន់ក្រហមឆាប់ៗនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម សុខ លូ ទទួល​អំណោយ​ឯកឧត្តម ហ៊ុន ម៉ាណែត នូវ​ស្បែកជើង​ចុះ​ទឹក​១០០​គូ ដើម្បី​ប្រើប្រាស់

កូវីដ-១៩២ ម៉ោង មុន

ជំងឺ​កូវីដ-១៩ កំពុង​វាយលុក ចូលភូមិ​ត្រពាំង​ថ្ម​កណ្តាល​ស្រុក​ភ្នំស្រុក​ផ្ទុះ ទ្រង់ទ្រាយធំ លើកដំបូង នៅស្រុកដាច់ស្រយាល ភាគឦសាននេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​សេចក្ដីណែនាំ​ពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការក្រុងភ្នំពេញធ្វើការហ្វឹកហាត់កម្លាំងពន្លត់អគ្គិភ័យពីជំនាញជួយសង្គ្រោះមនុស្សចេញពី​រថយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services