Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​៖ដំណើរការ​បើកសាលារៀនឡើងវិញ នាព្រឹកនេះ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន

បានផុស

នៅ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍​នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា​នេះថា ដំណើរ​ការបើកសាលារៀនឡើងវិញ នៅរាជធានីភ្នំពេញ និង​ទីរួម​ខេត្ត​កណ្តាល នាព្រឹកនេះ​ បាន​ប្រ​ព្រឹត្តិ​ទៅដោយភាពរលូន ​ដោយអនុវត្ត​​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងថា«ជាទូទៅការបើកដំណើរការសាលារៀននៅព្រឹកនេះ គឺមានភាពរលូនតាមការ​គ្រោងទុក ដោយមានការអនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃ០៤ សីហា ២០២០»។

លោកបានអំពាវនាវដល់បុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន លោកគ្រូ អ្នក​គ្រូ សិស្សានុសិស្ស និងគ្រប់ភាគី​ពាក់ព័ន្ធ សូមបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដាររបស់ក្រសួងអប់រំ យុវ​ជន និងកីឡាចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល​ឱ្យមាន​ប្រសិទ្ធ​ភាពខ្ពស់បំផុត។
 
គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡាបានផ្អាកដំណើការការសិក្សាគ្រឹះស្ថាន​សិក្សារដ្ឋនិងឯកជន​នៅ​រាជ​ធានីភ្នំពេញ និងទីរួមខេត្តកណ្តាល រយៈពេល២សប្តាហ៍​ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារ​ព្រឹត្តិ​ការណ៍​ថ្ងៃទី០៣វិច្ឆិកា។

បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកា បានបិទ​បញ្ចប់ រាជរដ្ឋាភិបាល បាន​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានទាំងនោះរួមទាំងគ្រឹះស្ថានសិក្សា​អប់រំ​បច្ចេកទេស​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បើក​ដំណើរការឡើងវិញ នៅព្រឹកថ្ងៃទី២៣​ ខែវិច្ឆិកា​នេះ៕
 
អត្ថបទ ៖ សំអឿន


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ នាទី មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣៥ នាទី មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម