Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះជាច្រើន​គ្រាប់​ នៅ​ក្នុង​ដីចម្ការ​

បានផុស

នៅ

មន្ដ្រីនគរបាល រដ្ឋបាល​ឃុំ​អូរ​ស្វាយ នៃ​អធិការដ្ឋាន​នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩​និង​០០​នាទី​មាន​ប្រជាពលរដ្ឋ​ឈ្មោះ អ៊ឹម ម៉ារ៉េត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ កសិករ រស់នៅ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​ដីចម្ការ​របស់គាត់ ចំនួន​១៣​គ្រាប់ មាន​ដូចខាងក្រោម​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-​គ្រាប់​B៦០ ចំនួន ០១​គ្រាប់​

-​គ្រាប់​DK៨០ ចំនួន ០៥​គ្រាប់​

-​គ្រាប់​B៤០ ចំនួន ០៤​គ្រាប់​

-​ក្បាល​ផ្ទុះ​B៤០ ចំនួន ០៣​គ្រាប់

​នៅត្រង់ចំណុច​ខាងកើត​ភូមិ​ទំនប់​អភិវឌ្ឍន៍​ចម្ងាយ​៣០០​ម៉ែត្រ ហើយ​បានមក​រាយការណ៍​ជូន​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឃុំ​អូរ​ស្វាយ។ ក្រោយពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ទីតាំង​គ្រាប់ និង​សន្និដ្ឋាន​ថា ​ជា​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម។

​សំណល់គ្រឿងផ្ទុះសល់ពីសម័យសង្គ្រាមនៅមានច្រើនកប់ក្នុងដី។ ប្រជាពលរដ្ឋនៅតាមតំបន់ ដាច់ស្រយាល ងាយរងគ្រោះថា្នក់ពិសេសក្មេង​តូចៗ។ ការជីកគាស់កាយរុករានដីព្រៃធ្វើ​ចម្ការ ងាយ និង​គ្រោះ​ថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ យើងរួមគ្នាទប់ស្កាត់ ការគ្រោះ ថ្នាក់ បណ្តាលមកពីសំណល់គ្រឿងផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម ក្នុង​សហគមន៍យើងទាំងអស់គ្នា។

​ពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូម​កុំប៉ះពាល់វា ហើយ​រាយការណ៍ជូនភូមិ-​ឃុំប៉ុស្តិ៍នគរបាល នៅក្នុងមូលដ្ឋានរបស់អ្នក។ បច្ចុប្បន្ន​គ្រាប់​ទាំងអស់នេះ សមត្ថកិច្ច​យើង​បាន​រាយការណ៍​ជូន អង្ក​ការដោះមីន​កម្ពុជា យកទៅ​កម្ទេច​ចោល​នៅ​កន្លែង​ ដែល​មាន​សុវត្ថិភាព​រួចរាល់​អស់ហើយ​៕​

អត្ថបទ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម