ស្ថានីយជញ្ចីងអចល័ត​ ស្ថិតនៅទីតាំង៣ខេត្ត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ថានីយជញ្ចីងអចល័ត​ ស្ថិតនៅទីតាំង៣ខេត្ត

បានផុស

នៅ

លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ អមដំណើរដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ លោក គឹម សាន់ អនុរដ្ឋលេខាធិការ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធចុះពិនិត្យមើលវឌ្ឍនភាព នៃការងារសាងសង់ស្ថានីយជញ្ជីងអចល័ត ៣ទីតាំង រួមមាន ខេត្តក្រចេះ ខេត្តកែប និងខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានីយជញ្ជីងអចល័តកាំពី ស្ថិតនៅ PK352+200 ផ្លូវជាតិលេខ៧ នៃស្រុកចិត្របុរី ខេត្តក្រចេះ បានសាងសង់រួចរាល់  ហើយគ្រោងនឹងដាក់ឱ្យដំណើរការក្នុងខែសីហា ឆ្នាំ២០២១។ ចំណែកឯស្ថានីយជញ្ជីងអចល័តដំណាក់ចង្អើរ-ខេត្តកែបស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣៣ PK២១ +៥៩៥ ស្រុកដំណាក់ចង្អើរ ខេត្តកែប ទើបតែសាងសង់បានប្រមាណ​២០% និងគ្រោងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២២។

ដោយឡែក ស្ថានីយជញ្ជីងអចល័តអូរពោធិ៍-ខេត្តព្រះវិហារ ស្ថិតនៅលើផ្លូវជាតិលេខ៦២ PK៥២+០០០ ក្នុងស្រុករវៀង ខេត្តព្រះវិហារ សម្រេចការសាងសង់បានប្រមាណ ៤០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២២។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរំលឹកម្តងហើយម្តងទៀត ជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថ​យន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែរថា ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់កម្រិតកំណត់ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ ស្តីពី ផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ ដែលយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ២០%ត្រូវពិន័យ និងឃាត់ទុកមួយឆ្នាំ។

ដូច្នេះក្រសួងសូមអំពាវនាវម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរាជរដ្ឋាភិបាល ដើម្បីគោរព និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងរួមចំណែកការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាប់គង់វង្សតាមអាយុកាលកំណត់៕ អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ១២ នាទី មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ៣៦ នាទី មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

ព័ត៌មានជាតិ១ ម៉ោង មុន

សប្តាហ៍​ក្រោយ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ អនុម័ត​សំណើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​សញ្ជាតិ​របស់​ថ្នាក់ដឹកនាំ​កំពូលៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​អប់រំ​ប្រកាស​បើក​ដំណើរការ​សិក្សា​គ្រប់​កម្រិត​នៅ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​១​វិច្ឆិកា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services