Connect with us

ព័ត៌មានជាតិ

ខេត្ត​កោះកុង​ តម្រូវ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ ​ ត្រូវ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​​លោក​ស្រី​អភិបាល​ខេត្ត​កោះកុង បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​តាម​បណ្តា​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត​សរុប​ចំនួន​៣១​អង្គភាព ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ​ចាប់ពី​ថ្ងៃទី​១៩​ខែកក្កដា ​ឆ្នាំ​២០២១​តទៅ​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្គង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានឱ្យដឹង​នៅ​ក្នុង​សេចក្តី​ជួន​ដំណឹង​ថា ដើម្បី​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​«៩​រដ្ឋបាលខេត្ត​កោះកុង​សុំ​ស្នើ​ដល់​លោក​លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​មន្ត្រី​ក្រោមឱវាទ​អញ្ជើញ​ទៅ​ធ្វើ​តេស្តរ​ករោគ​កូ​វីដ​១៩ ​តាម​ការ​បរិច្ឆេទ​និង​ទីតាំង ​ដែល​បាន​កំណត់​លើកលែងតែ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ និង​សាលាខេត្ត​ត្រូវ​យក​សំណាក​នៅ​អង្គភាព​ផ្ទាល់​។

​លោក ស្រី អភិបាលខេត្ត​បាន​បន្តថា កាលបរិច្ឆេទ​នៃ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩​ គឺ​គិត​ចាប់ពី​ថ្ងៃទី​១៩​ ខែកក្កដា ​ឆ្នាំ​២០២១ ​វេលា​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​៣​រសៀល​រៀងរាល់ថ្ងៃ​នៅ​ទីតាំង វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកវិទ្យា​សាស្ត្រ​តេ​ជោ​សែន​កោះកុង​(​វិទ្យាល័យ​កោះកុង​)​និង​កន្លែង​រៀប​អាពាហ៍ពិពាហ៍ ​ដែលមាន​ទីតាំងនៅ​ខាង​នៅ​ក្រោយ​វត្ត​ទេព​និមិត្ត​ហៅ​វត្ត​ថ្មី​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម