Connect with us

ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើងឆេះផ្ទះ​ប្រជាពល​រដ្ឋមួយខ្នង​នៅកំពង់ឆ្នាំង

បានផុស

នៅ

ផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋត្រូវបានអគ្គិភ័យឆាប់ឆេះខូចខាតអស់ទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុងដោយសារការទុស្សេខ្សែ ភ្លើង។

គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨ៈ៣០ ព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ នៅក្នុងភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់អធិការដ្ថាននគរបាលស្រុកបរិបូណ៌បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបណ្ដាលឱ្យឆេះផ្ទះមួយខ្នងទំហំ ៩ម៉ែត្រ គុ ណនិង ៧ម៉ែត្រ ធ្វើអំពីឈើដំបូល ស័ង្កសី របស់ម្ចាស់ឈ្មោះ តឹក គឹមឡាយ ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិ បូណ៌ ដែលបណ្ដាលមកពីការទុស្សេចរន្តអគ្គិសនី។

គ្រោះអគ្គិភ័យនេះបានបង្ករការខូចខាត ឆេះប្រាក់ដុល្លារ ចំនួន ១៥០០ ដុល្លារ ប្រាក់រៀល ចំនួន ៣លានរៀល ស្រូវ ចំនួន ១ តោន អង្ករ ២០០ គីឡូក្រាម និងសម្ភារប្រើ ប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង។

ក្នុងករណីនេះរថយន្តអគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ពន្លត់ដោ យប្រើប្រាស់ទឹកអស់មួយរថយន្តផងដែរ ទើបទប់ស្កាត់ការឆេះរាល ដាលទៅផ្ទះអ្នកជិតខាង។

ដោយឡែក ក្នុងការជួយសង្គ្រោះរបស់រថយន្តពន្លត់អគ្គិភ័យនៃអធិ ការរដ្ឋាននគរបាលស្រុកបរិបូណ៌ ខាងលើនេះក៏ត្រូវ​រងការរិះគន់ពីប្រជាពលរដ្ឋផងដែរគឺកាំភ្លើងបាញ់ទឹកនៅលើរថយន្ត មានការរអាក់ រអួលបាញ់ទឹកមិនចេញថត ទើបការសង្គ្រោះផ្ទះដែលកំពុងតែឆេះនោះមានការយឺតយ៉ាវ តែនេះគឺជារឿងអចេតនា ដែលមិនត្រីនគរបាលយើងត្រូវចាត់ទុកជាបទពិសោធន៍។

សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានក៏អំពាវនាវផងដែរបើប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ចរន្តអគ្គីសនីគួរតែមានដាក់ត្រង់សុីស្ទ័រ ដើម្បីការពារនិងផ្តា ច់ការឆ្លងចរន្ត ពេលមានការទុស្សេ ដើម្បីកុំឲ្យមានគ្រោះអគ្គិ ភ័យនិងវិបដិសារីនៅថ្ងៃក្រោយ៕ អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម