មិន​ខ្លាច​កូ​វីដ​-១៩​សោះ អស់លោក​! ប្រមូល​ផ្តុំ​គ្នា​ភ្នាល់​ជល់​មាន់​តាម​អន​ឡាញ និង​បង្កប់​វង់​អាប៉ោង ហ៊ោកញ្ជ្រៀវ គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​ឡើយ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មិន​ខ្លាច​កូ​វីដ​-១៩​សោះ អស់លោក​! ប្រមូល​ផ្តុំ​គ្នា​ភ្នាល់​ជល់​មាន់​តាម​អន​ឡាញ និង​បង្កប់​វង់​អាប៉ោង ហ៊ោកញ្ជ្រៀវ គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​ឡើយ​

បានផុស

នៅ

ស្វាយរៀង ៖ អ្នកញៀន​ល្បែង​ជល់​មាន់​តាម​អន​ឡាញ និង​មាន​បង្កប់​វង់​អាប៉ោង នៅក្នុង​ហាង​កាហ្វេ ជ្រក​ក្រោម​ស្លាក​យីហោ លក់​ឆ្នោត​ខ្មែរ តាម​អន​ឡាញ ដែល​ជា​ល្បែងស៊ីសង​មួយ​ប្រភេទ​មាន​អាជ្ញា​ប័ណ្ណ ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​បង្ក្រាប ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ និង​ភ័យខ្លាច​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​អ្នក​ញៀន​ល្បែង​មក​ផ្តុំគ្នា ភ្នាល់មាន់​ជល់​និង​ចាក់​អាប៉ោង ប្រមាណ​៥០​នាក់ បាន​មក​បំពាក់​បំ​ពូន​គ្នា ភ្នាល់​ជល់​មាន់​នៅក្នុង​ហាង​កាហ្វេ អត់​យីហោ​មួយ​កន្លែង​នៅ​ចំណុច​ផ្លូវលំ​ខាងលិច​វត្ត​កោះអណ្តែត ចម្ងាយ​ជិត​១,០០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​កំពង់រោ​ទ៍។

បើតាម​សមត្ថកិច្ច​នគរ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី បាន​ឲ្យ​ដឹង​ថា ម្ចាស់​ហាង​កាហ្វេ​លួច​បើក ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ និង​ចាក់​អាប៉ោង ក្រោម​ស្លាក​យីហោ ឆ្នោត​ឡូតូ ដែលជា​ឆ្នោត​ក្នុងស្រុក មាន​អាជ្ញា​ប័ណ្ណ ដែល​មាន​ម្ចាស់​ឈ្មោះ វុ​ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​កាហ្វេ មាន​ទីលំនៅ​កើតហេតុ​ខាងលើ បាន​បើក​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ បង្កប់​វង់​អាប៉ោង​។

ករណី​នេះ​ដែរ​ស្ត្រី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​ថា ល្បែងភ្នាល់​ជល់​មាន់ តាម​អន​ឡាញ បង្កប់​វង់​អាប៉ោង ក្រោម​ស្លាក​យីហោ​លក់​ឆ្នោត​ឡូត ដែល​មាន​ម្ចាស់​ឈ្មោះ វុ​ធ នេះ​គឺ​បាន​បើក​លេង​ល្បែងស៊ីសង យូរ​ឆ្នាំ​មក​ហើយ បើ​និយាយ​ឲ្យ​សាមញ្ញ​គឺ​ដុស​ស្លែ​ទៅហើយ​។

ប្រភព​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​មានការ​លំបាក​ចិត្តជា​ខ្លាំង​ដោយ លោក​ប្តី​របស់​ពួកគាត់ បាន​ញៀន​ល្បែងភ្នាល់​ជល់​មាន់ និង​ចាក់​អាប៉ោង​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ព្រលឹម​រហូតដល់​យប់ ជួនកាល​ឲ្យ​តែ​ម៉ោង​២​រសៀល គឺ​ចេញពីផ្ទះ​ហើយ ដោយ​ប្រាប់​ថា ទៅ​ផឹក​កាហ្វេ តាម​ការពិត​គឺ​ទៅលេង​ល្បែងភ្នាល់​ជល់​មាន់ និង​ចាក់​អាប៉ោង​នៅក្នុង​ហាង​កាហ្វេ​សោះ​។

ទាក់ទិន​រឿង​នេះ​ដែរ អ្នក​រស់​នៅ​ជិត​ហាង​កាហ្វេ​នោះ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍​-​ថ្ងៃ​អា​ទិត្យ គឺ​មាន​អ្នក​មកលេង​ល្បែង​ជល់​មាន់​តាម​អន​ឡាញ ចាក់​អាប៉ោង និង​ចាក់​ឆ្នោត​ឡូតូ​តាម​អន​ឡាញ ដែល​រាល់ថ្ងៃ​មិនតិចជាង​៥០​នាក់ ទៅ​៦០​នាក់ ចាក់​ភ្នាល់​គ្នា​ហ៊ោ ក្រេវៗ គ្មាន​ខ្លាច ញញើត​សមត្ថកិច្ច​ឡើយ​។ ដោយ​អ្នកលេង​ធំ គឺ​ចាប់ពី​៥​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល បើ​ចាក់​ជា​ដុល្លារ ចាប់ពី​១០​ដុល្លារ​ទៅ​១០០​ដុល្លារ អ្នក​ចាក់​អាប៉ោង​ចាប់ពី​៥,០០០​រៀល​ទៅ​១០​ម៉ឺន​រៀល​។

ពាក់ព័ន្ធ​ករណី​ខាងលើ លោក សុច ពិសី អភិបាលស្រុក​កំពង់រោ​ទ៍ បាន​មានប្រសាសន៍ថា លោក​និង​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី និង​ចុះទៅ​ពិនិត្យមើល​។

ចំពោះ​លោកនាយ​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី បាន​ឲ្យ​ដឹងថា ពិត​ជា​មាន​ករណីនេះ​មែន ដោយ​សមត្ថកិច្ច​ធ្លាប់​ចុះទៅ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ចំនួន​២​លើក​មក​ហើយ តែ​មិន​រាងចាល​សោះ សមត្ថកិច្ច​បាន​ឲ្យ​ដក​ទូរទស្សន៍​ចេញ ក៏ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​យល់ព្រម​ដោយ​គេ​សំអាង​ថា គេ​លក់​ឆ្នោត​ឡូតូ​ខ្មែរ តាម​អន​ឡាញ មាន​អាជ្ញាប័ណ្ណ ដូច្នេះ​ទើប​ពិបាក​បង្ក្រាប ក៏ប៉ុន្តែ​ពេល​សមត្ថកិច្ច​ដកថយ គេ​បើក​ល្បែងភ្នាល់​ជល់​មាន់ ចំណែក​បង្កប់​វង់​អាប៉ោង​លោក​មិនដឹង​ទេ ដោយ​លោក​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​០៣​ថ្ងៃ​ហើយ​។

ទាក់ទិន​ករណីនេះ​ដែរ ឈ្មោះ វុ​ធ ដែរ​ជា​ម្ចាស់​ហាង​កាហ្វេ នោះ មិនអាច​សុំ​ការ​បំភ្លឺ​បានទេ ដោយ​គាត់​មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​យើង​ចូល​ជួប​សម្ភាសន៍​ឡើយ​។ មហាជន​កំពុង​តាមដាន​ចំណាត់ការ​នេះ ថា​តើ​មាន​ប្រសិទ្ធភាព​ដែរឬទេ ៕

ដោយ​ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិក​ព្រឹទ្ធសភា ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅក្នុង​បឹង​ទន្លេសាប​ឃុំ​ផាត​សណ្តាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រថយន្ត​ព្រុស​២​គ្រឿង ពណ៌ដូចគ្នា​ ស្លាក​លេខ​ដូច​គ្នា ផ្អើល​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​សួរនាំ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាន​មូលហេតុ និង​អត្ថប្រយោជន៍​ចំនួន​៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​នឹង​សម្រេច​បិទ​ផ្សារ​ដើម​ក្រឡាញ់​ ដាក់​ជា​តំបន់​ក្រហម​បន្ទាប់​ពី​មានការ​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ ១៩ ខ្លាំង​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ប្រាប់​គណៈប្រតិភូ​បារាំង និង​អាមេរិក​ថា ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services