Connect with us

ព័ត៌មានជាតិ

បាត់ដំបង​ថ្ងៃនេះ​មាន​អ្នកជា​សះស្បើយ​ហួស​ពី​ការ​ស្មាន តែ​អ្នក​ឆ្លង​ក៏​មិន​ថមថយ​ដែរ

បានផុស

នៅ

បាត់ដំបង ៖ ថ្ងៃនេះ​គឺជា​លើកដំបូង​ហើយ​ដែល​មាន​អ្នកជា​សះស្បើយ​រហូត​ជាង​១០០​នាក់ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបាត់ដំបង នា​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា នៅថ្ងៃនេះ រដ្ឋបាលខេត្ត​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បន្ថែម​ថ្មី​ចំនួន ៥៨ នាក់ ដែល​ក្នុងនោះ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ​មាន​ចំនួន ៤៨ នាក់ និង​ពលករ​មកពី​ប្រទេស​ថៃ​ចំនួន ១០ នាក់ ព្រមទាំង​មាន​អ្នកជា​សះស្បើយ​រហូតដល់​ចំនួន ១០៨ នាក់ និង​ស្លាប់ ២ នាក់ បន្ថែមទៀត​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​បាត់ដំបង​បានបង្ហាញ​តួលេខ​រួម​ឲ្យ​ដឹង​ថា បើ​គិត​មកទល់នឹង​ថ្ងៃទី​១៧ កក្កដា​នេះ ខេត្តបាត់ដំបង​មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩​សរុប​ចំនួន ១.៨៩៨ នាក់ មាន​អ្នកជា​សះស្បើយ​សរុប​ចំនួន ១.០៥១ នាក់ ស្លាប់​បាន​កើនឡើង​រហូតដល់​ចំនួន ១៩ នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​មាន​ចំនួន ៨២៨ នាក់​៕

ដោយ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម