Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ ជូន​ដល់​កាកបាទក្រហម​វៀតណាម

បានផុស

នៅ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន សម្រេច​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ ជូន​ដល់​កាកបាទក្រហម​វៀតណាម តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ក្នុងការ​ចូលរួម​ដល់​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​វៀតណាម​។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១​នេះ​ផងដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​កម្ពុជា ក៏បាន​សម្រេច​ឧបត្ថម្ភ​ថវិកា ២០​ម៉ឺន​ដុល្លារ និង​ម៉ាស​ចំនួន ១​លាន ១​សែន​ម៉ាស់ ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន ១០០​គ្រឿង ជូនទៅ​រដ្ឋាភិបាល​វៀត​ណា​ម ដើម្បី​រួមចំណែក​ដោះស្រាយ​ការលំបាក​របស់​វៀតណាម ដែល​កំពុង​រង​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩​។

ប្រទេស​វៀតណាម បាននឹងកំពុង​រង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​នៅ​ទីក្រុង​ហូជីមិញ​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ វៀតណាម បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ខ្ទង់ពាន់​ជា​រៀងរាល់ថ្ងៃ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១​នេះ វៀតណាម មាន​អ្នក​ឆ្លង​កូវីដ​-១៩ សរុប​ចំនួន ៤៤,១៨៦ នាក់ ស្លាប់ ២២៥​នាក់​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម