Connect with us

ព័ត៌មានជាតិ

ជាសញ្ញាល្អ​ នៅថ្ងៃទី១៧កក្កដា នេះ ខេត្តរតនគិរី មិនមានអ្នកឆ្លងជំងឺកូវីដទេ និងមានអ្នកជាសះស្បើយជាង៣០​នាក់​

បានផុស

នៅ

រដ្ឋបាលខេត្ត​រតនគិរី​ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១ បានប្រកាសមិនមានករណីឆ្លងជំងឺកូវីដ-១៩ ទេ និង​មាន​អ្នកជាសះស្បើយចំនួន៣១នាក់ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ និងតាមដានសុខភាព​បន្ត​រយៈពេល១៤ថ្ងៃបន្ថែមទៀត។ នេះជាសញ្ញាល្អមួយសម្រាប់ខេត្តរតនគិរី ដែលអាចកាត់ផ្ដាច់ការឆ្លង​រីក​រាល​ដាលនៃជំងឺដ៏កាចសាហាវនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី ​បាន​យក​សំណាក​នាក់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ចំនួន​៣២៨​នាក់ តែពុំបាន​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ឡើយ​សូម្បីតែ១នាក់។​

ដោយឡែក​នៅថ្ងៃទី១៧ ដដែលនេះ មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន៣១​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល និង​ត្រូវ​បន្ដធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​រយៈពេល១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​មុននឹង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​។​

សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ខេត្តរតនគិរី មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៦៣៦​នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន៣៤៩​នាក់ និង​ស្លាប់​ចំនួន៤​នាក់​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម