Connect with us

ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែង​រកឃើញ​អ្នក​ឆ្លង​កូវ​វីដ​១៩ ត្រឹមតែ២​នាក់ និងមានអ្នកជា​សះស្បើយ​រហូត​៦៥​នាក់

បានផុស

នៅ

​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រឹមតែ​២​នាក់ប៉ុណ្ណោះ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​​កុម្ភ​: និងមានអ្នកជា​សះស្បើយ​រហូតដល់៦៥​នាក់ គិត​ត្រឹម​ម៉ោង៥និង០០ នាទី​រសៀលថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

ក្រុមគ្រូពេទ្យ​បញ្ជាក់ថា ជំងឺ​កូ​វីដ​១៩ ទោះ​ឆ្លង​តិច​ឬ​ច្រើន យើង​នៅតែ​បន្ត​រកឃើញ ជា​រៀងរាល់ថ្ងៃ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង រួមជាមួយ​ភូមិ​ឃុំ​មួយចំនួន​ផងដែរ​។ ក្រុំគ្រូពេទ្យ​នៅតែ​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ប៉ះ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ១៩ ដើម្បី​យក​សំណាក​វិភាគ​តេស្ត​រហ័ស ដើម្បី​រក​មេរោគ​នេះ​ចៀសវាង​ឆ្លង​រីក​រាលដាល​បន្តទៀត និង​ជីវភាព​រស់រ​បស់បង​ប្អូន វិល​ទៅរក​សភាព​ដើម​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្ត​ស្ទឹងត្រែង​សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្វីដែល​យើង​គ្រប់គ្នា​អាច​យកឈ្នះ​ជំងឺ​កូ​វីដ​១៩​បាន​នោះ គឺ​មានតែ​ប្រជាពលរដ្ឋ​យើង​ទាំងអស់ នាំគ្នា​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ​-៣​កុំ ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ជាពិសេស គឺ​ការពាក់​ម៉ាស និង​លាង​សំអាត​ដៃ​និង​អាល់កុល ឬ​សាប៊ូ​ជាប់​ជាប្រចាំ និង​រក្សា​គម្លាត​សុវត្ថិភាព​។

គ្រូពេទ្យ​ជំនាញ​បញ្ជាក់ថា អ្នកជា​សះស្បើយ​ទា​ទាំ​៦៥​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល និង​ត្រូវ​បន្ដធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដោយ​ខ្លួនឯង​រយៈពេល​១៤​ថ្ងៃ​បន្ថែមទៀត​។​

គិត​ត្រឹម​ម៉ោង៥និង០០ នាទី​រសៀល​ថ្ងៃទី១៧ ខែកក្កដា​ នេះ រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បាន​រកឃើញ​អ្នក​ឆ្លង​កូវីដ​១៩ សរុប​៤៤៩​នាក់ ជា​សះ​ស្បើយ​២៨៥​នាក់ ស្លាប់​១ អ្នក​កំពុង​សម្រាក​ព្យាបាល១៦៤​នាក់​៕

​អត្ថបទ ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម