Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាលចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅបានជិត១០០ភាគរយហើយ​

បានផុស

នៅ

​រហូតមកដល់​ពេលនេះ ​ខេត្តកណ្តាល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ដល់​ប្រជាពល​រដ្ឋ​និង​កម្មករ​និយោជិត​បាន​ជិត​១០០​ភាគរយ​ហើយ ​ធៀប​នឹង​គោលដៅ​ជិត​៦០​ម៉ឺន​នាក់​។​

លោកវេជ្ជបណ្ឌិត គួយ​ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា​នេះ​ថា​ ខេត្ត​កណ្តា​ល​បានចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ា់ក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ទៅលើ​ប្រជា​ពលរដ្ឋ​ និង​កម្មករ​កម្មការិនី​រោងចក្រ​ចំនួន​៥៩៩,២៥១​នាក់ ​ចាប់ពី​ថ្ងៃទី​ថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ​២០២១​ហើយ​រហូតមកដល់​ថ្ងៃទី​១៧​ ខែកក្កដា​នេះ​ មាន​អ្នក​ចាក់​វ៉ាក់សាំង​ដូស​ទី​១​បាន​ចំនួន​៩៨​ភាគរយ​ ខណៈ​អ្នក​ចាក់​ដូ​ស​ទី​២​បាន​៨៩​ភាគរយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបាន​បន្តថា​ ពីដំបូង​ការចាក់​វ៉ាក់សាំង​នេះ​ នឹង​ចាក់​សម្រាប់​ដូ​ស​ទី​១​ចាប់ពី​ថ្ងៃទី១០ដល់​ថ្ងៃទី​២៤ ខែមិថុនា​ ឆ្នាំ​២០២១ និង​សម្រាប់ដូ​ស​ទី២ ចាប់ពី​ថ្ងៃទី២៥​មិថុនា​ដល់​ថ្ងៃទី​៨​ ខែកក្កដា​ ឆ្នាំ​២០២១​។​

​លោកវេជ្ជបណ្ឌិត បាន​បន្តទៀតថា«​ឥឡូវនេះ​យើង​បាន​កែសម្រួល​តាម​ការណែនាំរបស់ក្រសួងសុខា ភិបាល​ដោយ​ចាក់​ដូស​ទី​១​ទៅ​ដូ​ស​ទី​២​មាន​គម្លាត​រយៈពេល​២០​ថ្ងៃ​វិញ ​ខណៈ​លើក​មុន​មាន​គម្លាត​ត្រឹម​១៤​ថ្ងៃប៉ុណ្ណោះ​»​។​

យ៉ាងណាក៏ដោយ ក្រុមការងារ​នៅ​បន្ត​ចាក់​ដល់​ប្រជាពលរដ្ឋ​និង​កម្មករនិយោជិត​ដែល​នៅ​សេសសល់​ជា​បន្តទៀត ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​បាន​គ្រប់​ចំនួន​តាម​ផែនការ។​

លោកវេជ្ជបណ្ឌិតបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ និង​កម្មករនិយោជិត​ដែល​នៅ​មិនទាន់បាន​ចាក់​ដូ​ស​ទី​១សូម​រួន​រាន់​មកចាក់​នៅតាម​ទីតាំង​ដែល​អាជ្ញាធរ​បានកំណត់​។​ ចំណែក​អ្នក​ចាក់​ដូ​ស​ទី​១​រួច​ហើយ​ត្រូវ​មក ចាក់​ដូ​ស​ទី​២​ឱ្យបាន​មុន​២៨​ថ្ងៃ​ នៃ​ថ្ងៃ​ចាក់​ដូ​ស​ទី​១​ព្រោះ​ថាបើ​ហួស​២៨ថ្ងៃ​នឹងត្រូវ​ចាត់ជា​អាសាបង់​។​

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតបានស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ជំរុញ​ដល់​ប្រជាពលរដ្ឋ​និង​កម្មករនិយោ ជិត​ដែល​នៅ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​ និង​ដូ​ស​ទី​២​មក​ទទួល​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា​ ដើម្បី​បង្កើត​ភាពស៊ាំ​នៅក្នុង​សហគមន៍​កាត់បន្ថយ​ការចម្លង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តា​ល​ឱ្យ​កាន់តែ​ថយចុះ​ខណៈ​បច្ចុប្បន្ន​ការឆ្លង​នៅតែមាន​អ្នក​ឆ្លង​ជា​បន្តបន្ទាប់​នៅឡើយ។​

គួរ​បញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​កំពុងដំណើរការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ ហើយ​ខណៈ​រាជ​ធានី​ភ្នំពេញ​បាន​បិទ​បញ្ចប់​យុទ្ធនាការ​កាលពី​ថ្ងៃ​ទៅ​០៨​កក្កដា​ឆ្នាំ​២០២១​កន្លងទៅ​៕​

អត្ថបទ ៖ សំ​អឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម