Connect with us

ព័ត៌មានជាតិ

បិទផ្សារ ហ៊ុយ ឡេង ជាបណ្តោះអាសន្នក្រោយមានអាជីវករឆ្លងជំងឺកូ​វីដ

បានផុស

នៅ

ផ្សារ ហ៊ុយ ឡេង ដែល​ស្ថិត​ក្នុងភូមិ​គោរដ្ឋាន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ​ត្រូវបាន​ផ្អាក​ការលក់ដូរ​បណ្តោះអាសន្ន​ក្រោយ​មាន​ករណី​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​-១៩​ លើ​អាជីវករ​ជា​អ្នកលក់ដូរ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ​ ដែល​អ្នកយក​ព័​ត៌មាន​យើង​ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​១៨​ខែកក្កដា ​ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារ​ ហ៊ុយ​ ឡេង ​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​ចាប់ពី​រសៀល​ថ្ងៃទី​១៨ ​ខែកក្កដា ​រហូតដល់​ថ្ងៃទី​០១​ ខែ​សីហា​ ឆ្នាំ​២០២១​។​ ការផ្អាក​លក់ដូរ​បណ្តោះ​នេះ​ ធ្វើឡើង​ដើម្បី​បញ្ចៀស​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ទៅលើ​អាជីវករ​និង​អ្នកទិញ​ទំនិញ​ផ្សេងទៀត​។​

ក្រោយ​ការផ្អាក​បណ្តោះអាសន្ន​ផ្សារ​ ហ៊ុយ ​ឡេង ​រយៈពេល​១៤​ថ្ងៃ រដ្ឋបាលខេត្ត​ក៏បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​ពាក់​ព័ន្ធ មាន​ក្រុម​សន្តិសុខ បុគ្គលិក​-​កម្មករ អាជីវករ អតិថិជន និង​អ្នក​ពាក់​ព័ន្ធត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ និង​មន្ត្រី​សុខាភិបាល​ដើម្បី​ទៅយក​សំណាក​វិភាគ​រក​មេរោគ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

គណៈកម្មាការ​ផ្សារ​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​និង​មន្ត្រី​សុខាភិបាល​ដើម្បី​ស្រាវជ្រាវ​និង​កំណត់​អ្នក​ប៉ះពាល់​ផ្សេងៗ​ទៀត​និង​ចូលរួម​អនុវត្តន៍​វិធានការ​រដ្ឋបាល​និង​វិធានការ​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​។​ នៅក្នុង​កំឡុងពេល​អនុ​វត្ត​ន៍​វិធាន​ការផ្អាក​បណ្តោះអាសន្ន​ត្រូវបាន​ហាម​ឃាត់​រាល់​ការចេញ ចូល ជួបជុំ​ឬ​ប្រមូលផ្តុំ​មនុស្ស​ក្នុង​មូលដ្ឋាន​ផ្សារ​ហ៊ុយ​ឡេង លើកលែងតែ​ករណី​ចាំបាច់​មួយចំនួន​ប៉ុណ្ណោះ​៕

អត្ថបទ ៖ ​ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម