Connect with us

ព័ត៌មានជាតិ

មិនថមថយទេ! ខេត្តព្រៃវែងបន្តរកឃើញអ្នកឆ្លងកូវីដ ជាង១៥០នាក់ទៀត ក្នុងចំណោមក្រុង ស្រុកចំនួន១២

បានផុស

នៅ

ខេត្តព្រៃវែង គឺជាខេត្តមួយដែលកំពុងផ្ទុះឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ស្ទើរតែគ្រប់ក្រុង ស្រុក​នៃ​ខេត្តទៅហើយ ដែលមានប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនិងឆ្លងជំងឺដ៏កាចសាហាវនេះ ហើយបើគិតត្រឹមថ្ងៃទី១៨ ខែកក្កដា នេះ ខេត្តព្រៃវែងមានអ្នកឆ្លងសរុបកើនឡើងជាង៣,០០០នាក់។

នៅថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ នេះ​ រដ្ឋបាល​ខេត្តព្រៃវែង បាន​ប្រកាសរកឃើញករណី​ឆ្លងជំងឺកូ​វីដ​-១៩​ថ្មី ចំនួន១៥៥​នាក់​ បន្ថែមទៀត ក្នុងចំណោមក្រុង ស្រុកចំនួន១២ និងមកពីរាជធានីភ្នំពេញ១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុង ស្រុកដែលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងនេះរួមមាន៖ ១- ក្រុង​ព្រៃវែង ចំនួន១៣​នាក់។​ ២- ស្រុក​កំចាយមារ ចំនួន៥៤​នាក់។​ ៣-​ស្រុក​ព្រះ​សេ្ដច ចំនួន៤១​នាក់។​ ៤- ស្រុក​ពាម​រក៍ ចំនួន១៣​នាក់។​ ៥- ស្រុក​ក​ញ្ច្រៀ​ច ចំនួន៨​នាក់។​ ៦- ស្រុក​មេសាង ចំនួន៦​នាក់។​ ៧- ស្រុក​ពាម​ជរ ចំនួន៥​នាក់។​ ៨- ស្រុក​ស្វាយ​អន្ទ​រ ចំនួន៤​នាក់។​ ៩- ស្រុក​កំពង់ត្របែក ចំនួន៣​នាក់។​ ១០-​ស្រុក​ពារាំង ចំនួន៣​នាក់។​ ១១-​ស្រុក​ពោធិ៍​រៀង ចំនួន២​នាក់។​ ១២-​ស្រុក​ស៊ីធរ​កណ្ដាល ចំនួន២​នាក់​។ ១៣-​មកពី​រាជធានី​ភ្នំពេញ ចំនួន១​នាក់។​

​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង១៥៥​នាក់ ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​នីមួយៗ​។

គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន៣,១៧៧នាក់ ជាសះ​ស្បើយចំនួន១,៧៨១នាក់ កំពុងសម្រាកព្យាបាលចំនួន១,៣៤៥នាក់ និងស្លាប់៥១នាក់៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម