Connect with us

ព័ត៌មានជាតិ

សិក្ខាសាលា ស្ដីពីការចែករំលែកបទពិសោធន៍រវាង FFC, CNCC និង J-League តាមប្រព័ន្ធ​អនឡាញ​(Zoom)

បានផុស

នៅ

ក្រោម​កិច្ចសហការ​រវាង FFC, CNCC និង J-League សិក្ខាសាលា​ស្តីអំពី ដំណើរការ​ប្រកួត​ក្នុងអំឡុង​ពេល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់ J-League ត្រូវបាន​រៀបចំឡើង​តាម​ប្រព័ន្ធ​អន​ឡាញ (Zoom) ដោយ​ក្រុមហ៊ុន J.League របស់​ប្រទេស​ជប៉ុន និង​ចែករំលែក​បទពិសោធរ​វាង លី​គ​កម្ពុជា និង​ជប៉ុន ដោយ​មាន​ការចូលរួម​ពី​តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា និង​ក្លឹប​បាល់ទាត់​អាជីព​ទាំង​១៣​នៃ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ចាប់ផ្តើម​សិក្ខាសាលា​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ (Zoom) នេះ លោក ឡាយ សុធា អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់ J-League ចំពោះ​ការផ្ដួចផ្ដើម​រៀបចំ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​ ដើម្បី​ចែករំលែក​បទពិសោធ​ពី​ការរៀបចំ​ការប្រកួត​បាល់​ទាត់​នៅ​ជប៉ុន​ក្នុង​បរិបទ​ដែល​មានការ​រាលដាល​ជំងឺ​កូ​វីដ​១៩​។

លោក​ក៏បាន​អរគុណ CNCC និង​តំណាង​ក្លឹប​ទាំង​១៣​នៃ​ក្របខណ្ឌ Metfone Cambodian League ដែល​បាន​ខិតខំ​ចំណាយពេល​ដ៏​មានតម្លៃ​ចូលរួម និង​សង្ឃឹមថា ទទួលបាន​បទពិសោធ​ថ្មីៗ​ពី​ជប៉ុន​ថែមទៀត​ដើម្បី​យកមកអនុវត្ត​ក្នុង​ដំណើរការ​ប្រកួត​លី​គ​កំពូល​កម្ពុជា​ក្នុង​បរិបទ​កូ​វីដ​១៩​។​

ជា​បន្ទាប់ Mr. Shusaku Yamashita, General Manager International Department of Japan Professional Football League និង Mr. Kentaro Nakamura, Leader of Office for Response to thd Covid-19 Management Division of Chairman’s Direct Officers បានធ្វើ​បទ​បង្ហាញ​អំពី​ដំណើរ​ការប្រកួត​ក្នុងអំឡុង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់ J-League និង​ការរៀបចំ​របស់​ក្លឹប​ប្រកួត​ក្នុង​ក្របខណ្ឌ​លី​គជ​ប៉ុន នា​ឆ្នាំ​២០២០ កន្លងទៅ ។

ក្នុងឱកាស​នោះ​ផងដែរ លោក ឈី កុល​បុត្រា លេខាធិការ​ប្រតិបត្តិ CNCC បាន​ចែករំលែក​បទពិសោធន៍​របស់​លី​គ​កម្ពុជា ទៅកាន់​ជប៉ុន​ផងដែរ​ថា​៖ “​វិធាន​ណែនាំ​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ដំណើរការ​ការប្រកួត​នៅ​កម្ពុជា ក៏មាន​លក្ខណៈ​មិនសូវ​ជា​ខុសគ្នា​ពី​ប្រទេស​ជប៉ុន​ដែរ ។ លី​គ​កម្ពុ​ជាមុន​ការប្រកួត​៥៨ ឬ​៧២​ម៉ោង​ថ្ងៃ កីឡាករ ព្រមទាំង​គ្រូបង្វឹក និង​ក្រុមការងារ​ត្រូវ​ឆ្លងកាត់​ការធ្វើ​សំណាក​ដោយ​ឧបករណ៍​តេស្ដ​រហ័ស (Rapid Test) ប្រសិនបើ​ឃើញ​អវិជ្ជមាន​ទាំងអស់គ្នា នោះ​ពួកគេ​អាច​ចូលរួម​ការប្រកួត​ធម្មតា ។

ផ្ទុយទៅវិញ ក្នុងករណី​មាន​អ្នក​វិជ្ជមាន​ម្នាក់ នោះ​នឹងមាន​ការធ្វើ​តេស្ដ​សាជាថ្មី​លើក​ទី​ពីរ ៤៨​ម៉ោង​បន្ទាប់ ឬ​៧២​ម៉ោង​ក្រោយ នៃ​ការ​តេស្ដ​លើកទីមួយ ។ ប្រសិនបើ​នៅតែមាន​ករណី​វិជ្ជមាន នោះ​ការប្រកួត​នឹងត្រូវ​លើក​ពេល ហើយ​កីឡាករ​ត្រូវ​ធ្វើតាម​នីតិវិធី​ក្រសួងសុខាភិបាល ។ គ្រាន់តែ​ថា​ក្នុងករណី​សិក្សា​តាមរយៈ​ការ​តេស្ត​លើក​ទី​ពីរ​នៅតែមាន​អ្នក​វិជ្ជមាន​ឃើញថា សង្ស័យ​មានការ​ឆ្លង​លឿន​ក្នុង​ក្រុម (Cluster) កីឡាករ​ទាំងអស់​ត្រូវ​ទៅធ្វើ​តេស្ត​ធំ (PCR Test) នៅតាម​ទីកន្លែង​យក​សំណាក​របស់​ក្រសួងសុខាភិបាល ហើយ​អ្នក​វិជ្ជមាន​នឹងត្រូវ​យកទៅ​ការព្យាបាល​ដោយ​ឥតគិតថ្លៃ ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​បុគ្គល​គ្រប់រូប​នៅក្នុង​ប្រទេស​កម្ពុជា ឯ​នៅ​ប្រទេស​ជប៉ុន​គឺ លី​គជ​ប៉ុន ឬ​ក្លិប​ជា​ទទួលខុសត្រូវ​លើ​ការ​ចំណាយ PCR Test និង​ការព្យាបាល ។ ហើយ​ក្រោយ​ជាសះស្បើយ​បុគ្គល​នោះ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ថែម​បន្ទាប់​ទៀត ទើប​អាច​វិល​ចូលរួម​ការប្រកួត​វិញ​បាន បើ​ក្នុងករណី​មិនមាន​ការប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​កូ​វីដ​-១៩ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​ផង​នោះ ។​”

គួរ​បញ្ជាក់ថា សិក្ខាសាលា​ដែល​ត្រូវបាន​រៀបចំឡើង​កាល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ក្លិប​បាល់ទាត់​អាជីព​ទាំង​១៣​នៃ Metfone Cambodian League និង J-League ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម