លោក សៀម ភ្លុក ឆ្លើយតបការលើកឡើងមួយចំនួន ចំពោះការបង្កើត «គណបក្សបេះដូងជាតិ»
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក សៀម ភ្លុក ឆ្លើយតបការលើកឡើងមួយចំនួន ចំពោះការបង្កើត «គណបក្សបេះដូងជាតិ»

បានផុស

នៅ

លោក សៀម ភ្លុក តំណាងស្ថាបនិក គណបក្សបេះដូងជាតិ បានថ្លែងប្រាប់កម្ពុជាថ្មី ទាក់ទងទៅនឹងការលើកឡើងមួយចំនួនដែលថា «គណបក្សបេះដូងជាតិ» ត្រូវបានបង្កើតឡើងដោយក្រុមលោក ថាច់ សេដ្ឋា និងមានភ្លៀងខៀវពីទណ្ឌិត សម រង្ស៊ី ក៏ដូចជាមនុស្សមួយចំនួន ដែលស្និទ្ធជាមួយអតីតមេបក្សប្រឆាំង​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀម ភ្លុក ថ្លែងថា យើងធ្វើនយោបាយដោយសុច្ចរិត។ ដូច្នេះអ្នកណាគាំទ្រយើងទទួល យើងអរគុណទាំងអស់ អ្នកណាក៏ដោយឲ្យតែគាំទ្រ សំខាន់ការធ្វើនយោបាយរបស់យើងសុច្ចរិត ឬទុច្ចរិត។ លោកបញ្ជាក់យ៉ាងដូច្នេះថា «បើធ្វើនយោបាយដោយទុច្ចរិតទើបជាបញ្ហា ប៉ុន្តែបើធ្វើនយោបាយដោយសុច្ចរិត មិនមែនជាបញ្ហានោះទេ អាល់កៃដាក៏ដោយ អាយស៊ីសក៏ដោយ អ្នកគាំទ្រទស្សនៈសុច្ចរិត ទង្វើសុច្ចរិត ដើម្បីដោះស្រាយបញ្ហាសង្គមទាំងអស់គ្នា អាហ្នឹងខ្ញុំស្វាគមន៍ទាំងអស់ ណាចោទជារឿងរបស់គេ»។

សូមបញ្ជាក់ថា គណបក្សបេះដូងជាតិ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតិឲ្យបង្កើត កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២១ ដែលសរសេរជាអក្សរកាត់ “គ.ប.ជ” មានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ តំណាងគណបក្សនេះ បានយកលិខិតស្នើសុំចុះបញ្ជីគណបក្សនយោបាយ ទៅដាក់ជូនក្រសួងមហាផ្ទៃរួចហើយ ដើម្បីមានសិទ្ធិធ្វើសកម្មភាពនយោបាយស្របតាមច្បាប់។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គណបក្សនេះ នៅតែមិនទាន់បង្ហាញឲ្យដឹងពីរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំនៅឡើយទេ ដែលបញ្ហានេះ នាំឲ្យមានការសង្ស័យពីសាធារណជាន  ជាពិសេសអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ក៏ដូចជាសារព័ត៌មានមួយចំនួនដាក់មន្ទិលសង្ស័យថា គណបក្សថ្មីនេះត្រូវបង្កើតឡើងដោយមានការគាំទ្រពីសំណាក់ក្រុមលោកសម រង្ស៊ី ពីក្រៅប្រទេស។

បើតាមលោក សៀម ភ្លុក ការចេញមកបង្កើតគណបក្សនយោបាយនៅពេលនេះ គោលបំណងមាន២គឺ ទីមួយ ដើម្បីទាមទារដោះស្រាយបញ្ហាជាតិ ដែលកំពុងមានវិបត្តិ ហើយទីពីរ គឺដើម្បីប្រកួតប្រជែង ពីព្រោះបើមកបង្កើតគណបក្សធ្វើនយោបាយមិនប្រកួតប្រជែងមិនបាច់ធ្វើទេ។ លោកបញ្ជាក់យ៉ាងនេះថា «ទីមួយ អ្នកធ្វើនយោបាយ ដើម្បីទាមទារបញ្ហា ហើយប្រជែងប្រគួត ដើម្បីបានអំណាចមកដោះស្រាយបញ្ហា»៕ (ដោយ)៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត TOYOTA HILUX VIGO ប្រ​លះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម​នៅក្នុង​បរិវេណ​បឹងកក់​

ព័ត៌មានជាតិ៥ ម៉ោង មុន

បិទ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង រយៈពេល​៨​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្លឹប​កំសាន្ត​មួយ​ ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​ជា​លើក​ទី​២​អស់ទាំង​ស្រុង

កីឡា៦ ម៉ោង មុន

ជិត​ដល់​ថ្ងៃ​ឡើង​ការពារ​ខ្សែក្រវាត់​! Pacio បាន​បង្ហើប​អំពី​ការ​ជួបគ្នា​លើក​ទី​៣​ទល់នឹង Saruta

ព័ត៌មានជាតិ៨ ម៉ោង មុន

សប្បុរសជន​ផ្តល់​អង្ករ​១០​តោន ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ពលរដ្ឋ​រងគ្រោះ​ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​មេរោគ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services