ចង់ទៅលេងខ្នងផ្សារ​ត្រូវរង់ចាំមួយសប្តាហ៍ទៀត ​អាចបើកឡើងវិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចង់ទៅលេងខ្នងផ្សារ​ត្រូវរង់ចាំមួយសប្តាហ៍ទៀត ​អាចបើកឡើងវិញ

បានផុស

នៅ

អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោក រស់ សុខ បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៩ ខែកក្កដានេះថា តំបន់រមណីយដ្ឋានខ្នងផ្សារ អាចបើកឡើងវិញ នៅសប្តាហ៍ក្រោយ បន្ទាប់ពីបានបិទ ជិត ១ សប្តាហ៍មកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរមូលដ្ឋាន បានសម្រេចបិទខ្នងផ្សាររយៈពេល ១៤ ថ្ងៃ កាលពីថ្ងៃទី​១៤ ខែកក្កដា ព្រោះព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោក រស់ សុខ បានឱ្យដឹងថា ខ្នងផ្សារគឺបិទរយៈពេលខ្លី ដោយសារតែសហគមន៍ព្រួយ​បារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈនៅកម្ពុជាមួយរយៈនេះ ការឆ្លងរាលដាលបានផ្ទុះឡើង សឹងគ្រប់កន្លែង ជាពិសេសនៅតំបន់ទីប្រជុំជន និងកន្លែងដែលមាន​មនុស្សទៅលេងច្រើន។

លោកថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ពួកគាត់ព្រួយបារម្ភថាពួកគាត់ មិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយ។ លោក រស់ សុខ អនុប្រធានស្ដីទីមន្ទីរទេសចរណ៍​ខេត្តកំពង់​ស្ពឺបញ្ជាក់ថា តំបន់ទេសចរនេះ នឹងបើកឡើងវិញ ប្រហែល១ អាទិត្យទៀត នៅពេលដែល​ស្ថាន​ភាព​រាងធូរស្រាលបន្តិច។

ខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ ខ្នងផ្សារជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។

ខ្នងផ្សារ ជាតំ​បន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយ​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៦ នាទី មុន

Capitan ប្រាប់​ថា​វ៉ៃ​មិនទាន់​ល្អ​ទេ​ទោះ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្ដី

នយោបាយ២៩ នាទី មុន

លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់​សមា​ជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប

ព័ត៌មានជាតិ៣៣ នាទី មុន

លោក​មេឃុំ​ពង្រ យក​បដិមា​ធ្វើ​អំពី​លោហៈ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ៤១ នាទី មុន

ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈ ២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩

ព័ត៌មានជាតិ៥៤ នាទី មុន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services