Connect with us

ព័ត៌មានជាតិ

អត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ពលរដ្ឋកម្ពុជាបានជិត៦០%

បានផុស

នៅ

ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានចំនួនជិត៦លាននាក់ ឬស្មើនឹងជិត៦០ភាគរយនៃផែនការសរុប​១០លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែកម្ភៈ រហូតមកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១​នេះមានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងចំនួន ៥,៩៧៥,៩៧៣នាក់ ក្នុងនោះស្រីចំនួន ២,៩៧៨,៧៨៧នាក់។ ជាមួយគ្នានេះមានអ្នកដែលគ្រូពេទ្យអនុញ្ញាតចាក់ចំនួន ៥,៩១២,៥៤៥នាក់ ស្រីចំនួន ២,៩៤៥,៦៨២នាក់ ស្មើនឹង៥៩.១៣ភាគរយ​ធៀបនឹងគោលដៅ១០លាននាក់។ ចំណែកអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៦៣,៤២៨នាក់ ក្នុងនោះស្រី​ចំនួន ៣៣,១០៥នាក់ ចំណែកអ្នកចាក់ដូសទី២បានចំនួន ៤,១៣១,០៥៧នាក់ ក្នុងនោះស្រីចំនួន ១,៩៩៩,៥៧០៣នាក់។

បច្ចុប្បន្ននេះយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានពង្រីកវិសាលភាពនៅទូទាំងប្រទេសហើយ ខណៈរាជធានីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅនេះ។

តាមគម្រោងរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់ឱ្យគ្រប់នៅចុងឆ្នាំ២០២១នេះ ឬនៅដើមឆ្នាំ២០២២ខាងមុខ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងបានលឿន។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះកម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន១៦លាន២ម៉ឺន៤ពាន់ដូសក្នុងនោះវ៉ាក់សាំងប្រភេទស៊ីណូហ្វាមមានចំនួន៥លាន២សែនដូស ក្នុងនោះបញ្ជាទិញ៣លានដូស និងផ្តល់ជំនួយ២លា២សែនដូស។ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១០លាន៥សែនដូស និងវ៉ាក់សាំងកូវីលសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្សេណេកាតាមរយៈគម្រោងកូវ៉ាក់ចំនួន៣២៤,០០០ដូស។

ក្រៅពីនេះវ៉ាក់សាំង១លានដូសទៀតនឹងមកដល់នៅចុងខែកក្កដានេះ ខណៈ៣លានដូសទៀតនឹងមកដល់នៅខែសីហាខាងមុខ ហើយរាជរដ្ឋាភិបាលគ្រោងបញ្ជាទិញ១លានដូសបន្ថែមទៀត ដែលធ្វើឱ្យចំនួនវ៉ាក់សាំងសរុបប្រមាណជាង២១លានដូសសម្រាប់ចាក់ដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់។

ជាមួយគ្នានេះដែររដ្ឋាភិបាលនឹងមានផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ ប្រមាណជិត២លាននាក់ជាបន្តបន្ទាប់ទៀតនាពេលខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម