Connect with us

ព័ត៌មានជាតិ

ខេត្ត​កំពង់​ចាម ជិត​បាន​ស្ពាន​ឆ្លង​ទន្លេ​ថ្មី​មួយ​ទៀត បើ​មួយ​នេះ​រួច​រាល់ សរុប​បាន ៣ ហើយ

បានផុស

នៅ

អំណោយ​ផល​ផ្នែក​ផ្លូវទឹក មានទីតាំង​ស្ថិតនៅជាប់ដងទន្លេមេគង្គ ខេត្តកំពង់ចាមមានប្រជាជនជិត ៩០ ម៉ឺននាក់រស់នៅ។ ខេត្ត​កសិកម្ម​ល្បី​ដំណាំ​កៅស៊ូ​នេះ មានការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​មាន​​ស្ពានឆ្លង​ទន្លេ​ធំៗដល់​ទៅ​ ២ និង​មួយ​ទៀតកំពុង​សាងសង់​អាច​ប្រើប្រាស់​នៅ​ឆ្នាំ ២០២១។

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ និងមកដល់ពេលនេះ​សាងសង់​ស្ទើរ​រួចរាល់ ១០០ ភាគរយ ដោយ​គ្រោង​ធ្វើ​ពិធី​តភ្ជាប់​នៅ​ដើមខែ​ធ្នូ​នេះ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន។

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ តភ្ជាប់ត្រើយខាងកើត និងត្រើយខាងលិចក្នុងស្រុកស្ទឹងត្រង់ខេត្ត​កំពង់ចាម ជាមួយ​ស្រុកក្រូចឆ្មារ​របស់​ខេត្តត្បូងឃ្មុំ។ ជាប្រភេទស្ពានបេតុងសរសៃដែក ដែលមានប្រវែងសរុប ១ ១៣១ ម៉ែត្រ និង ទទឹង ១៣,៥០ ម៉ែត្រ បានចំណាយថវិកាសរុប ៥៦ លានដុល្លារសម្រាប់ការសាងសង់ គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០២១។

ស្ពានគីហ្សូណា

ស្ពានគីហ្សូណា បានបើកឲ្យប្រើប្រាស់នៅឆ្នាំ២០០១ ហើយក៏ជាស្ពានទី១ ដំបូងគេបំផុតដែលស្ថាបនាកាត់ទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា។ ការសាងសង់ស្ពាននេះ បានចំណាយទឹកប្រាក់ជាង ៥៦លានដុល្លារអាមេរិក ដែលជាជំនួយឥតចំណងពីរដ្ឋាភិបាលជប៉ុន។ មានប្រវែង ១៥០០ម៉ែត្រ ធ្លាប់ទទួលចំណាត់ថ្នាក់ជាស្ពានវែងជាងគេបង្អស់នៅកម្ពុជា រហូតដល់ឆ្នាំ ២០០២ ដែលស្ពានកាត់ដៃសមុទ្រនៅខេត្តកោះកុងដែលមានប្រវែង ១៩០០ម៉ែត្ ត្រូវបានសាងសង់ឡើង។

ស្ពានកោះប៉ែន

ស្ពានកោះប៉ែនបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១៨។ មានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ ភ្ជាប់ពីដីគោកក្នុងក្រុងកំពង់ចាមទៅប្រជុំកោះដូចជាកោះប៉ែន, កោះមិត្ត និងកោះត្រុំជាដើម។
ស្ពានកោះប៉ែនបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១១ ហើយគឺជាស្ពានដែលសាងសង់ដោយប្រើថវិការបស់រាជរដ្ឋាភិបាលកម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម