Connect with us

ព័ត៌មានជាតិ

ពលរដ្ឋចាប់បានកូនក្រពើ១​ក្បា​ល​ កើតការសង្ស័យ ថាមានមេរស់នៅក្នុងបឹង

បានផុស

នៅ

កូនក្រពើមួយក្បាលបានជាប់ក្នុងលបអ្នកស្រុកបរិបូណ៌ ខណៈដែលពួកគាត់បានដាក់លបចាប់ត្រីជាធម្មតាបែរទៅជាជាប់កូនក្រពើនេះទៅវិញ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅនៅក្នុងបឹងខ្នារ ស្ថិតនៅខាងក្រោយសាលាស្រុកបរិបូរណ៌ នៅព្រឹក ថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសឈ្មោះ សារីម ហៅភ្នំ មានទីលំនៅជាប់មាត់បឹងខា្នរ ក្រោយសាលាស្រុកបរិបូរណ៌ បានឱ្យថា គាត់រស់នៅទីនេះយូរមកហើយ ដោយតែងតែដាក់មង ចងសន្ទូច និងដាក់លបក្នុងបឹងខ្នារនេះ ដើម្បីចាប់ត្រីធ្វើម្ហូបលក្ខណៈគ្រួសារ។ ស្រាប់តែនៅព្រឹកថ្ងៃទី១៩នេះ ពេលទៅលើកលប ស្រាប់តែឃើញកូនក្រពើ ១ក្បាលមានប្រវែង ប្រមាណជាង៤តឹក មានទំហំប៉ុនកំភួនដៃមនុស្សចាស់ ចូលក្នុងលបរបស់គាត់។

ដោយឡែកស្ត្រីជាប្រពន្ឋរបស់ បុរសខាងលើនេះបាននិយាយឱ្យដឹងថា៖ ពេលយប់ខ្លះបានឮសន្ឋឹកក្នុងបឹងនោះ ដូចត្រីត្របាក់នុយ លុះដល់ឃើញមានកូនក្រពើបែបនេះ គាត់សង្ស័យថា៖ មិនមែនត្រីចាប់នុយទេ គឺមេក្រពើតែម្តង ព្រោះឃើញមាន កូនវាជាប់លបក្នុងបឹងបែបនេះ។

ហើយនៅម្តុំនេះក៍គ្មាននរណាចិញ្ជឹមក្រពើដែរ បឹងនេះខែប្រាំង ថ្វីបើរីងមែន ប៉ុន្តែមានកំពោតធំមួយ ឬខ្លះហៅពើក មានដើមឈើដុះពីលើនៅចំកណ្តាលបឹង ចំណែកពីក្រោមពើក មានទឹក និងរន្ឋ សង្ស័យតែមេ ក្រពើសម្ងំកើតកូនចៅក្នុងរន្ឋនោះហើយ។ រឿងនេះពួកគាត់ជាប្រជាពលរដ្ឋ រស់ជុំវិញបឹង អាស្រ័យផលក្នុងបឹងនេះពិតជាព្រួយបារម្មណ៍ខ្លាំងណាស់។

នៅក្នុងករណីខាងលើនេះ លោក ផល ភាព អភិបាលរង ស្រុកបរិបរណ៌ បានបញ្ជាក់ថា៖ បឹងខ្នារជាបឹងមួយមិនជ្រៅប៉ុន្មានទេ ខែប្រាំងទឹករីងអស់ សល់តែពើកមួយកន្លែង មានដើមឈើដុះពីលើ ហើយទឹកនៅទីនោះមិនដាច់ទេ និងមានជម្រៅជ្រៅ។ បឹងនេះធំ តែរាក់ មានប្រជាពលរដ្ឋដែលរស់ជុំវិញមាត់បឹង ខ្លះធ្វើផ្ទះពីលើមាត់បឹងរស់នៅ និងចោលកាកសំណល់ចូលបឹងទៀតផង។ ប៉ុន្តែបឹងនេះពេលខែវស្សាមានត្រីសម្បូរគ្រាន់បើ ប្រជាពលរដ្ឋរស់នៅម្តុំជុំវិញមាត់បឹង តែងនេសាទ ដាក់មង ចងសន្ទូច និងដាក់លប ជាលក្ខណៈគ្រួសារ ហើយមានខ្លះ ក៍ឈានដល់យកទៅលក់ទៀតផង។

ទាក់ទងនឹងការដាក់លប ចូលកូនក្រពើ១ក្បាលនេះ គាត់ក៍សង្ស័យថា៖ មានមេក្រពើក្នុងបឹងនេះផងដែរ។ហេតុនេះអាជ្ញាធរស្រុកបរិបូណ៌សូមអំពាវនាវដល់បងប្អូន ដែលរស់នៅជុំវិញបឹង ក្រោយសាលា ស្រុកបរិបូរណ៌ សូមប្រុងប្រយ័ត្នផង ក្រែងមានមេក្រពើ ដូចការស្មានមែនទៅ ដែលអាចនឹងមានគ្រោះថ្នាក់ដូចនេះ ការការពារ និងប្រុងប្រយ័ត្នទើបមានសេចក្តីសុខ៕ អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម