Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​នៅ​ភ្នំពេញ​ដែល​បាន​ចាក់វ៉ាក់សាំងដួស​ទី​១​ហើយ សូម​អញ្ជើញ​មកចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ឲ្យបាន​មុន​ថ្ងៃទី​១៥ ខែសីហា

បានផុស

នៅ

ភ្នំពេញ ​៖ ដើម្បី​ធានា​ប្រសិទ្ធភាព និង​រយៈពេល​នៃ​គម្លាត​ការចាក់​វ៉ាក់​សាំង ស្របតាម​ខ្លឹមសារ​នៃ​លិខិត​លេខ ៣៨៦/២១ គ​.​វ​.​ក​-១៩ ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានទទួល​វ៉ាក់​សាំង​ដូ​ស​ទី​១ រួចរាល់ មុនពេល​បិទ​បញ្ចប់ យុទ្ធនាការ មេត្តា​មក​ទទួល​វ៉ាក់​សាំង​ដូ​ស​ទី​២ នៅតាម​ទីតាំង​ដែល​ខ្លួន​បាន​អញ្ជើញ​មក​ទទួល​វ៉ាក់​សាំង​ដួស​ទី​១ នាពេល​កន្លងមក​រៀង​រាល់​ម៉ោង ៨:០០​នាទី​ព្រឹក ដល់​ម៉ោង ៥:០០​នាទី​រសៀល ត្រឹម​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២១ ជា​កំហិត ផុត​រយៈ​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ទទួលខុសត្រូវ​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១៩​កក្កដា​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថា ផ្អែក​តាម​ផែនការមេ និង​ដោយ​ទទួលបាន​ការ​ប្រគល់​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ ទូទាំង​ប្រទេស (​គ​. វ​.​ក​-១៩) អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាប់​រាំ​កំ​សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ បាន​បិទ បញ្ចប់​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅ ក្នុងនោះ មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ទើប​ត​បាន​ម៉ក​ទទួល​វ៉ាក់សាំង ដូ​ស​ទី​១ មុនពេល​បិទ​បញ្ចប់​យុទ្ធនាការ​នេះ​។

ក្នុង​ន័យ​នេះ ដើម្បី​ធានា​ប្រសិទ្ធភាព និង​រយៈពេល​នៃ​គម្លាត​ការចាក់​វ៉ាក់​សាំង ស្របតាម​ខ្លឹមសារ​នៃ​លិខិត​លេខ ៣៨៦/២១ គ​.​វ​.​ក​-១៩ ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានទទួល​វ៉ាកសាំង​ដូ​ស​ទី​១ រួចរាល់ មុនពេល​បិទ​បញ្ចប់ យុទ្ធនាការ មេត្តា​មក​ទទួល​វ៉ាក់​សាំង​ដូ​ស​ទី​២ នៅតាម​ទីតាំង​ដែល​ខ្លួន​បាន​អញ្ជើញ​មក​ទទួល​វ៉ាក់​សាំង​ដួស​ទី​១ នាពេល​កន្លងមក រៀងរាល់​ម៉ោង ៨:០០​នាទី​ព្រឹក ដល់​ម៉ោង ៥:០០​នាទី​រសៀល ត្រឹម​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២១ ជា​កំហិត ផុត​រយៈ​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ទទួលខុសត្រូវ​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ឡើយ​។

ទន្ទឹមនឹងនេះ មុនពេល​អញ្ជើញ​ទៅ​ទទួល​វាក់​សាំង ចំពោះ​ប្រជា​ពល​រដ្ឋ​ទាំងឡាយណា ដែលមាន​បញ្ហា​សុខភាព ដូចជា ក្ដៅខ្លួន ក្អក​-​កណ្ដាស់ ផ្ដាសាយ ពិបាក​ដកដង្ហើម ឬ រោគសញ្ញា​ផ្សេងទៀត សូម​ប្រើប្រាស់​តេស្ដ​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ដោយ​ខ្លួនឯង ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​សុខភាព និង​លទ្ធផល​តេស្ត​អវិជ្ជមាន ស្របតាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ​របស់​ក្រសួង សុខាភិបាល ជាមុនសិន ចៀសវាង​ប៉ះពាល់​ដល់​ក្រុមគ្រូពេទ្យ និង​ប្រជាពលរដ្ឋ​ដទៃទៀត​។

ជាមួយគ្នានេះ ក្នុងអំឡុងពេល​អញ្ជើញ មក​ទទួល​វ៉ាក់សាំង សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គ​មហា​សេនាប​តី​តេ​ជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ត្រូវ ទទួល​វាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​រួសរាន់​អញ្ជើញ​មក ទទួល​វ៉ាក់​សាំង​ឲ្យបាន​ទាន់​ពេលវេលា ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម