Connect with us

ព័ត៌មានជាតិ

ប្ដូរពីធ្វើការរោងចក្រ មកលក់ចេកចៀន ប្ដីប្រពន្ធមួយគូ ទទួល​បាន​កម្រៃ​គុណ​ជាបី

បានផុស

នៅ

អតីត​កម្មករ​រោងចក្រ​កាត់ដេរ​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ចាប់​យក​របរ​ចៀនចេក និង​ដំឡូង​លក់​មុខផ្ទះ​ ដោយ​ទទួល​ប្រាក់ចំណេញ​ខ្ពស់ នឹកស្មាន​មិន​ដល់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អតីត​ពីរ​នាក់​ប្តី​ប្រពន្ធ​ ដែល​កំពុង​ចៀន​ចេក និង​ដំឡូង​លក់ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​តា​ង៉ូ​វ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​កំពុង​ញាប់ដៃញាប់ជើង​វេច​ខ្ចប់​នំ​ជូន​ដល់​ភ្ញៀវ​ទាំង​ទឹកមុខ​ញញឹម​ស្រស់ ព្រោះ​ប្រាក់កម្រៃ​ ដែល​បាន​មកពី​លក់ មិន​ក្រោម​២០​ម៉ឺន​រៀល ដោយ​ផាត់​ចេញ​ប្រាក់​ដើម​។​

​អតីត​កម្មករ​រោងចក្រ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ បាន​និយាយថា ពីមុនមក​ពួកគាត់​បាន​បម្រើការ​ជា​កម្មករ​កាត់ដេរ​មួយ​កន្លែង នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​។ លុះដល់​កើត​ជំងឺ​កូ​វីដ​-១៩ នា​ដើមឆ្នាំ​២០២០​នេះ រោងចក្រ​កាត់ដេរ បាន​ផ្អាក​ការងារ​បណ្ដោះអាសន្ន ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​ចាប់យក​របរ​លក់​ចេកចៀន និង​ដំឡូង​លក់​។ បន្ថែម​លើ​នោះ បើ​គិតពី​ប្រាក់ចំណេញ​វិញ គឺ​ក្នុង​មួយថ្ងៃ ខ្ញុំ​ទាំងពីរ អាច​រក​បាន​មិន​ក្រោម​២០​ម៉ឺន​រៀល​។​

​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ បាន​បញ្ជាក់​ថា បើ​គិត​ពី​ប្រាក់កម្រៃ​លក់​ចេកចៀន​រាល់​ថ្ងៃនេះ គឺ​ខុសគ្នា​មេឃ និង​ដី​។​ ដែល​កាល​នៅ​បម្រើការ​រោងចក្រ​កាត់ដេរ គឺ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ បាន​ប្រាក់​សរុប​ ៥០០​ដុល្លារ​។ បើ​ប្រៀបធៀប​ពី​ប្រាក់ចំណូល​ពី​ការងារ​រោងចក្រ និង​ប្រាក់កម្រៃ​លក់​ចេក និង​ដំឡូង​ចៀន​វិញ គឺ​ខុសគ្នា​ ព្រោះ​របរ​លក់​នេះ បាន​មិន​ក្រោម ១ ៥០០ ដុល្លារ ឯណោះ​៕

​អត្ថបទ ៖ ន​រា

សូមចុចអាន៖ ​កសិករខេត្តឧត្តរមានជ័យ កំពុង​ប្រឈម​ខ្វះខាត​ម៉ាស៊ីន​ច្រូតកាត់​ប្រមូល​ផល​ស្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម