ពលរដ្ឋ​កំពុង​ទន្ទឹង​ចាំ ហេដ្ឋារចនាសម្ព័ន្ធទាំង ៥ គម្រោង​នេះសិក្សា​ចប់​ហើយ អាច​ចាប់ផ្តើម​នៅ​ពេល​ណា?
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលរដ្ឋ​កំពុង​ទន្ទឹង​ចាំ ហេដ្ឋារចនាសម្ព័ន្ធទាំង ៥ គម្រោង​នេះសិក្សា​ចប់​ហើយ អាច​ចាប់ផ្តើម​នៅ​ពេល​ណា?

Published

on

រដ្ឋាភិបាលគ្រោងចាយថវិការាប់ពាន់លានដុល្លារ លើគម្រោងអភិវឌ្ឍហេដ្ឋានសម្ព័ន្ធទូទាំងប្រទេស។ តាមរយៈក្រសួងសាធារណការ គម្រោងផ្លូវនិងស្ពានមួយចំនួនបានសិក្សាចប់សព្វគ្រប់ នៅតែចរចាថ្លៃជាមួយដៃគូវិនិយោគ ដើម្បីឈានទៅបើកការដ្ឋាននៅពេលខាងមុខប៉ុណ្ណោះ។

– ផ្លូវក្រវាត់ក្រុងទី ៤

ផ្លូវក្រវាត់ក្រុងទី ៤ តាមរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានសិក្សាចប់សព្វគ្រប់ហើយ។ ការដ្ឋានចាប់ផ្តើមនៅពេលណា មិនទាន់ដឹងនៅឡើយទេ។ ការស្ថាបនាផ្លូវក្រវាត់ក្រុងទី ៤ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ អាចរំដោះការកកស្ទះចរាចរណ៍យានយន្តដឹកជញ្ជូន ទំនិញធំៗចេញ-ចូលរាជធានីភ្នំពេញ៕

– ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ

ស្ពាននេះមានប្រវែង ១ ៧៦១ ម៉ែត្រ សាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេនៅខេត្តក្រចេះ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០២១នេះ។

– ផ្លូវសៀមរាប បាត់ដំបង

ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប នឹងមានស្ថាបនាផ្លូវជាតិថ្មី មានចម្ងាយជិតជាងមុន ១០០ គីឡូម៉ែត្រ។ ផ្លូវជាតិថ្មីពីខេត្តសៀមរាបទៅបាត់ដំបង មានចម្ងាយត្រឹមតែជាង ៧២ គីឡូម៉ែត្រ ជាគម្រោងផ្លូវអាទិភាពរបស់រដ្ឋាភិបាល ដើម្បីកសាងបណ្តាញផ្លូវគនាគមន៍ តភ្ជាប់វិស័យទេសចរ និងវប្បធម៌នៃតំបន់ជុំវិញបឹងទន្លេសាប។

– ផ្លូវរថភ្លើងលើអាកាសនៅភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា គម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាស នៅក្នុងរាជធានីភ្នំពេញ បានសិក្សាចប់រួចរាល់ហើយ។ រថភ្លើងលើអាកាសនេះមិនត្រឹមតែជាដំណោះស្រាយសម្រាប់ការកកស្ទះចរាចរណ៏ក្នុងទីក្រុង តែក៏ជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

– ផ្លូវពីស្គន់ទៅក្រុងកំពង់ចាម

ផ្លូវពីស្គន់ទៅក្រុងកំពង់ចាម ដែលត្រូវពង្រីកពី ២ គន្លងទៅ ៤ គន្លង អាចចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ ឬឆ្នាំ២០២២។ ផ្លូវនេះមានប្រវែងជាង ៤៦គីឡូម៉ែត្រ ជាគម្រោងមួយនៃការធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៧ ពីកំពង់ចាមរហូតដល់ ក្រចេះ និងស្ទឹងត្រែង៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services