Connect with us

ព័ត៌មានជាតិ

បិទខ្ទប់វត្ត បទុម វតី​ ក្រោយរកឃើញព្រះសង្ឃ និងសិស្សនិស្សិត២០អង្គ\នាក់ វិជ្ជមានកូវីដ​

បានផុស

នៅ

អា​ជ្ញាធរ​ខណ្ឌដូនពេញ​ បានសម្រេច​បិទ​ខ្ទប់​វត្ត បទុម វតី​ ជាបណ្ដោះអាសន្នក្រោយរកឃើញមានព្រះសង្ឃ ចំនួន១០អង្គ និងសិស្សនិស​និស្សិត​ចំនួន​១០​នាក់​វិជ្ជ​មាន​កូ​វីដ​-១៩។​

វត្ត​បទុម​វ​តី​ មានទីតាំងតាមបណ្តោយវិថីឧកញ៉ា ស៊ូស្រ៊ុន ស្ថិតក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ត្រូវ បាន​បិទ​ខ្ទប់រយៈពេល១៤ថ្ងៃ ក្រោយពីក្រុមគ្រូពេទ្យបានយកសំណាកលើកទី១ចំនួនសរុប៤០២អង្គ\នាក់ ( ព្រះសង្ឃចំនួន១៧៧ អង្គ , និស្សិត ចំនួន២១៥នាក់ , យាជីតាជីចំនួន០៧នាក់ , ជាងសំណង់ ចំនួន០៤ នាក់ ) ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ បានឲ្យ​ដឹង​នៅព្រឹក​ថ្ងៃទី​២០​ ខែកក្កដា ឆ្នាំ ២០២១នេះថា រហូតដល់ម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី​១៩​ ខែកក្កដា​ នេះ​ ក្រុមគ្រូពេទ្យ TYDA បាន សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ យកសំណាកលើកទី១នៅវត្តបុទុម វតី ជាលទ្ធផល រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០អង្គ /នាក់ ក្នុងនោះមានព្រះសង្ឃចំនួន១០អង្គ និងសិស្សនិស្សិត ចំនួន១០នាក់ ហើយក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលទួលពង្រផង​ដែរ។

​ដូច្នេះ​ទីតាំង​វត្ត​ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩នេះទៅ ដោយ មិនអោយមានអ្នកណាម្នាក់ចេញ ឬចូលវត្តនោះឡើយ និង​ម្យ៉ាងវិញទៀតដើម្បីតម្រូវអោយព្រះសង្ឃ តាជី​យាយជី ដែលនៅសេសសល់បន្តធ្វើចត្តាឡីស័កជាបន្តទៀត ៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម