Connect with us

ព័ត៌មានជាតិ

ការធ្វើដំណើរចេញចូលតាមព្រំដែនកម្ពុជា-វៀតណាម ផ្អាកទាំងស្រុង តែពាណិជ្ជកម្មនៅតែបន្ត​អនុវត្ត

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានផ្អាកជាបណ្ដោះអាសន្ន​ចំពោះការ​ធ្វើដំណើរ​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ការផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមនេះ ធ្វើឡើង​ចំ​ពោះ​កម្មករ​ជំនាញ អ្នក​បច្ចេក​ទេស និង​បុគ្គលិក​ក្រុមហ៊ុននានា​របស់​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​​លើកលែង​ចំពោះអ្នកជំងឺដែលត្រូវទៅព្យាបាលជំងឺនៅប្រទេសវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្ម តបការអញ្ជើញរបស់អាជ្ញាធរ​នៃប្រទេសទាំងពីរ ដូចជា និស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬ​ករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល​។

ស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្រ ប្រាប់កម្ពុជាថ្មីនៅថ្ងៃអង្គារ៍នេះ យ៉ាងខ្លីថា “មិនមានការចេញ-ចូល អនុវត្តតាមបទបញ្ជារបស់ប្រមុខរបស់រដ្ឋាភិបាល បិទទាំងស្រុង បិទតាំងពីខែ ៣ ឆ្នាំ ២០២០”។

លិខិ​តរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ​ចុះថ្ងៃទី១៣​ ខែកក្កដា បញ្ជាក់ថា ការផ្អាកនេះ​​មាន​រយៈ​ពេល​១ខែ និងអនុវត្តចាប់​ពីថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ២០២១​នេះទៅ។

ក្នុង​លិខិ​តរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ​ចុះថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០២១ ផ្ញើ​ទៅឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា ការផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមនេះ ធ្វើឡើង​ចំ​ពោះ​កម្មករ​ជំនាញ អ្នក​បច្ចេក​ទេស និង​បុគ្គលិក​ក្រុមហ៊ុននានា​របស់​វៀតណាម។

ប៉ុន្តែការផ្អាកនេះក៏មានការ​​លើកលែង​ចំពោះអ្នកជំងឺដែលត្រូវទៅព្យាបាលជំងឺនៅប្រទេសវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្ម តបការអញ្ជើញរបស់អាជ្ញាធរ​នៃប្រទេសទាំងពីរ ដូចជា និស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬ​ករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល​។

យ៉ាងណាក៏ដោយ ចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំ​ដែនរួមរវាងប្រ​ទេសទាំងពីរ នៅតែបន្ត ហើយ​អាចអនុវត្តដោយគ្មានការរាំងស្ទះនោះដែរ៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម