ព័ត៌មានជាតិ
តំបន់ណាផ្ទុះជំងឺកូវីដ-១៩ខ្លាំងក្នុងខេត្តកោះកុង នឹងត្រូវធ្វើតេស្តរហ័ស
កោះកុង៖ អភិបាលរងខេត្តកោះកុង ទទួលបន្ទុកខាងប្រយុទ្ធនឹងជំងឺកូវីដ-១៩ អះអាងថា តំបន់ដែលពលរដ្ឋតាមមូលដ្ឋានភូមិឃុំស្រុកមានផ្ទុះជំងឺកូវីដច្រើនជាងគេ នឹងតម្រូវឱ្យពលរដ្ឋយកសំណាកធ្វើតេស្តរហ័សរកមេរោគ និងបញ្ចូនទៅព្យាបាលឱ្យបានទាន់ពេលវេលាបំផុត។
លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លើកឡើងថា តបនឹងអ្វីដែលជាការណែនាំរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្ត លើជាវិធានការទប់ស្កាត់នឹងជំងឺកូវីដ-១៩ គឺតំបន់ណាដែលរកឃើញអត្រាឆ្លងជំងឺកូវីដ-១៩ខ្លាំងជាងគេនឹងត្រូវអនុវត្តការធ្វើតេស្តយកសំណាកទៅពិនិត្យរហ័សចំពោះគ្រប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងនោះ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក ទូ សាវុធ ធ្វើឡើងក្រោយការអនុវត្តធ្វើតេស្តរហ័សទៅលើថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការនៃមន្ទីរអង្គភាពនានាជុំវិញរកមេរោគកូវីដ-១៩ អស់ពេល៣ថ្ងៃមកនៅបណ្តាអគារព្យាបាលនីមួយៗទូទាំងខេត្ត។
លោកអភិបាលរងខេត្ត បន្ថែមថា ក្រៅពីការផ្ទុះជំងឺកូវីដ-១៩ នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ក្រុមគ្រូពេទ្យនឹងទៅធ្វើតេស្តនៅឃុំថ្មស ស្រុកបូទុមសាគរ និងឃុំកោះស្តេច ស្រុកគិរីសាគរ ខណៈឃុំថ្មរកឃើញជាង១០០មានវិជ្ជមានកូវីដ រីឯឃុំកោះស្តេចមានមនុស្ស១៤នាក់។
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ក្នុងការធ្វើតេស្តរហ័សដល់ថ្នាក់ដឹកនាំមន្រ្តីរាជការទូទាំងខេត្តជាច្រើនរយនាក់ មន្រ្តីសុខាភិបាលខេត្តបានរកឃើញមានមន្រ្តីរាជការស៊ីវិលសរុបចំនួន១០នាក់មានវិជ្ជមានកូវីដ ហើយបានបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលក្នុងបរិវេនវិទ្យាល័យកោះកុង។
តាមការអង្កេតរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពនីមួយៗ ឃើញថា មានក្រុមមន្រ្តីរាជការបានចូលរួមសហការបានល្អប្រសើរទៅតាមកាតព្វកិច្ចរបស់ពួកគេរៀងៗខ្លួន ក្នុងន័យដឹងប្រាកដប្រជាអំពីជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត ព្យាបាលឥតជំទាស់ គ្មានការខ្មាសអៀន។ ព្រោះលាក់បាំងព័ត៌មានពីជំងឺកូវីដ ជាកត្តាហានិភ័យគ្រោះថ្នាក់បំផុតទៅដល់សាច់ញាតិក្រុមគ្រួសារ និងពលរដ្ឋដទៃទៀតក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង