ចិន​ផ្ដល់​សម្ភារៈ និង​បរិក្ខារ​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចិន​ផ្ដល់​សម្ភារៈ និង​បរិក្ខារ​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ

Published

on

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា​នេះថា កាលពីថ្ងៃអាទិត្យ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបរិស្ថាន បានទទួលសម្ភារៈ និង​បរិក្ខារ​កាត់​បន្ថយការបញ្ចេញកាបូន ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល នៃ​ប្រទេស​ចិន។

សម្ភារៈ និង​បរិក្ខារ​ទាំងនោះ រួមមាន ទី១- អំពូលសូឡា ចំនួន២៨០០ គ្រឿង ទី២- អំពូល ផ្ទាំង​សូឡា​ចំនួន​២០០ឈុត​ ទី៣- ម៉ូតូអគ្គិសនី ចំនួន២០០គ្រឿង។
 
លោក នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ សម្ភារៈ និង​បរិក្ខារ​ទាំងអស់​បានមកដល់កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ​រួចហើយ ហើយ​នឹងត្រូវបំពាក់តាមសាលារៀន និង​ទី​សាធារណ។

ជំនួយ​ជា​សម្ភារៈ និង​បរិក្ខារ​កាត់បន្ថយការបញ្ចេញកាបូន​នេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈ អនុស្ស​រណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការគម្រោង​សាកល្បងបញ្ចេញកាបូនតិច​ នៅខេត្ត​ព្រះ​សីហនុ ដែលបានចុះហត្ថលេខា កាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និង​ក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន។ 

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថាន បានលើកទឹកចិត្ត​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ចូលរួម​សកម្មភាព​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន ពង្រឹង​សមត្ថភាព​បង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា ដើម្បី​និរន្តរភាព​ទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាព​សុខដុមរមនា​បរិស្ថាន និងការស់នៅដោយ​ចិរភាព៕

អត្ថបទ ៖ កោះកែវ
 

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា4 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា4 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ4 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ4 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ5 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services