Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ផ្តល់អនុសាសន៍ ៦ចំណុចសកម្មភាពការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបន្តអនុវត្តន៍

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៦ចំណុច សម្រាប់សកម្មភាពការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងបន្តអនុវត្តន៍។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងការរៀបចំវេទិការសាធារណៈប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណ​​​ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា តាមប្រព័ន្ធ Zoom នៅទីស្តីការក្រសួងនាព្រឹកថ្ងៃអង្គារ ១១កើត ខែទុទិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់សហការ បំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្ដបន្ទាប់ ជាពិសេសការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ការរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សាធារណៈបានល្អប្រសើរ ក្នុងការអនុវត្តដោយជោគជ័យយ៉ាងត្រចះត្រចង់ មានការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ខេត្តរហូតដល់គ្រប់មូលដ្ឋាន ភូមិ-ឃុំ-សង្កាត់ទូទាំង​ខេត្ត រួមចំណែកយ៉ាងខ្លាំងក្លាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ បង្កើនបាននូវជំនឿ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីបន្តការតាមដាន ការអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រដ្ឋាភិបាលអណត្តិទី ៦ នៃរដ្ឋសភា ក្រុមការងារត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖

ទី១) ដោយសារជម្ងឺកូវីដ១៩ បានរាលដាលចូលសហគមន៍នៅខេត្តស្វាយរៀង ដូច្នេះក្រុមការងារត្រូវផ្អាកការប្រជុំជាទ្រង់ទ្រាយធំជាមួយប្រជាជនមូលដ្ឋាន។ បើចាំបាច់ត្រូវប្រជុំតាម Zoom ឬប្រាស្រ័យទាក់ទងគ្នាតាមបណ្តាញសង្គម ដូចជា Telegram, messenger, WhatsApp ជាដើម ដែលជារបៀបធ្វើការតាមរបៀបបច្ចេកវិទ្យាថ្មី ។
ទី២) ផ្តោតការយកចិត្តទុកដាក់ លើការជួយឧបត្ថម្ភ តាមដែលអាចធ្វើបានដល់គ្រួសារក្រីក្រដែលមានសមាជិកគ្រួសារបានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩ និងអ្នកដែលកំពុងធ្វើចតាឡីស័ក។
ទី៣) ត្រូវជម្រុញថ្នាក់មូលដ្ឋានឱ្យធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈ និងសេវាសំណូមពរឱ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋដើម្បីទាក់ទាញការគាំទ្រពីពួកគាត់លើរាជរដ្ឋាភិបាល។
ទី៤) គ្រប់ថ្នាក់ ជាពិសេស ថ្នាក់ភូមមិ ឃុំ ត្រូវចេះប្រើមធ្យោបាយបណ្តាញសង្គម តែត្រូវប្រើដោយប្រុងប្រយ័ត្ន និងដោយការត្រិះរិះពិចារណា គឺបង្ហោះតែសារណាដែលមានប្រយោជន៍ បង្ហោះនូវសមិទ្ធិផលរបស់បក្ស អំពើល្អរបស់ថ្នាក់ដឹកនាំបក្ស ។ ត្រូវជៀសវាងនូវសារនាដែលធ្វើឲ្យបះពាល់កិត្យាននុភាពជាតិ ឬប៉ពាល់ដល់កិត្តិរបស់ថ្នាក់ដឹកនាំ ជាដើម ។ល។
ទី៥) យើងត្រូវខិតខំរក្សានូវលទ្ធផលការងារដែលយើងធ្វើបាន ហើយដកពិសោធន៍ជាមួយនឹងការងារដែលយើងកំពុងនឹងប្រឈម និងការងារដែលមិនទាន់អនុវត្តបាន ។
ទី៦) សូមសមត្ថកិច្ចពាក់ព័ន្ធ និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័កចំពោះពលករ និងប្រជាពលរដ្ឋដែលឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី DELTA ដ៏កាចសាហាវនេះ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាន ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដែលបានអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ដោយបានចេញអស់កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មក្នុងការបំពេញភារកិច្ចតាមការដាក់ទិសដៅរបស់រាជរដ្ឋាភិបាល បើទោះបីជាមានការប៉ះពាល់នៅសិទ្ធខ្លះរបស់ប្រជាពលរដ្ឋ និងបានចុះយកសំណាក និងព្យាបាលអ្នកជំងឺដោយពុំខ្លាចភាពនឿយហត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ តែប៉ុណ្ណោះ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣០ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម