Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវ​រៀបចំ​ទីតាំង សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​ព្រះសង្ឃ​មាន​វិជ្ជមាន​កូ​វីដ​១៩

បានផុស

នៅ

​លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ រួមជាមួយ​លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក កង អាណាន់ អភិបាល ក្រុង​ដូន​កែវ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ពិនិត្យ​រៀបចំ​ទីតាំង កន្លែង​សម្រាប់ធ្វើ ច​ត្តា​ឡី​ស័​ក និង​កន្លែង​សម្រាក​ព្យាបាល ព្រះសង្ឃ ដែល​រក​ឃើញ​វិជ្ជមាន​កូ​វីដ​១៩ ក្នុង​វត្ត សីហ​រតនា​រាម ស្ថិតនៅ​ភូមិ​ឡូរី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មានប្រសាសន៍​នៅ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​នោះដែរ លោក អ៊ូច ភា​បានធ្វើ ការណែនាំ​ដល់ អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​សុខាភិបាល ត្រូវ​រួមសហការ​គ្នា​រៀបចំ កន្លែង​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រះសង្ឃ​ដែល​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ទាំងអស់ និង កន្លែង​សម្រាប់​ព្យាបាល ព្រះសង្ឃ​ដែលមាន​វិជ្ជមាន​កូ​វីដ​១៩ ឱ្យបាន​ត្រឹមត្រូវ ស្របតាម បច្ចេកទេស​សុខាភិបាល។

​លោក​អភិបាលខេត្ត បាន​បន្តថា ចំពោះ​ព្រះសង្ឃ​ដែល​គង់ ក្នុង​វត្ត​សីហ​រតនា​រាម ទាំងអស់​ត្រូវ​សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ ផ្ដល់​សំណាក​ដើម្បី​ធ្វើ តេស្ដរក​វីរុស​កូ​វីដ​១៩ ជាពិសេស​គណៈកម្មាធិការ​វត្ត ត្រូវ​ផ្សព្វផ្សាយ វិធានការ​សុខាភិ​បាល និង​អនុវត្ត​វិធានការ ៣​ការពារ និង​៣ អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ធ្វើ​ការណែនាំ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ ត្រូវមាន​ទម្លាប់​ធ្វើ​អនាម័យ​ឲ្យ​បាន​ជាប់​ជាប្រចាំ និង​ប្រុងប្រយ័ត្ន​ជានិច្ច ដោយ​ត្រូវ​ពាក់​ម៉ាស និង​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល​ឱ្យបាន​ញឹកញាប់ ដើម្បី​ការពារ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។

​គួរ​បញ្ជាក់​ដែរ​ថា កាលពី​យប់​ថ្ងៃទី​១៩ ខែ​កក្ដ​ដា ឆ្នាំ​២០២១​នេះ ក្រុមគ្រូពេទ្យ នៃ​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ដូន​កែវ បាន​ចុះ​យក​សំណាក​លើ​ព្រះសង្ឃ​ចំនួន​២០​អង្គ ដោយ​ធ្វើតេស្ដ​រហ័ស (Rapid Test) ជា​លទ្ធផល​មាន​ព្រះសង្ឃ ចំនួន ១០​អង្គ ដែល​ត្រូវ​បានរកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ដែល​បច្ចុប្បន្នកំពុង​ដាក់​សម្រាក​ព្យាបាល នៅ​មណ្ឌល​សាលា គរុកោសល្យ​ខេត្តតាកែវ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣០ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥៣ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម