Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​ព្យាបាល​តាម​ផ្ទះ ដើម្បីអោយ​ពលរដ្ឋ​មាន​ទំនុកចិត្ត

បានផុស

នៅ

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ​និង​មន្ត្រី កងកម្លាំង​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បំផុត ចំពោះ​ការ​ព្យាបាល​តាម​ផ្ទះ ដើម្បីអោយ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត ជឿ​មកលើ​ក្រុមគ្រូពេទ្យ​និង​អាជ្ញាធរ​របស់​យើង ស្ម័គ្រចិត្ត ព្យាបាល​តាម​ផ្ទះ​កាន់តែច្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នេះ លោក​ឃួ​ង ស្រេង​ក៏បាន​ជំរុញ​ឲ្យ​មន្ទីរ​ទេសចរណ៍​និង​អាជ្ញាធរ​ខណ្ឌ​បន្ត​ចុះ​ត្រួតពិនិត្យ រិត​បន្តឹង​ការគ្រប់គ្រង​ការជួបជុំ ការលួចបើក ទីតាំង​ម៉ាស្សា KTV​និង​កន្លែង​សប្បាយភាព​ផ្សេងៗ​ទៀត។

ការ​ជំរុញ​បែបនេះ​របស់​លោក​ឃួ​ង ស្រេង បាន​ធ្វើឡើង​តាមរយៈ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ជុំវិញ ការត្រួតពិនិត្យ​ការផ្តល់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​នៅតាម​ផ្ទះ​តាមរយៈ​Video Conference​នា​ល្ងាច ថ្ងៃទី​២០ កក្កដា ២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ការ​ព្យាបាល​តាម​ផ្ទះ​ជា​ជំរើស​ដ៏​ល្អ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​ព្យាបាល​តាម​ផ្ទះ​នេះ​កាន់តែ​ច្រើនឡើង​។ ដូច្នេះ​អ្វី​ដែល​ត្រូវ​អនុវត្ត​នោះ គឺ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ​និង​មន្ត្រី កងកម្លាំង​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បំផុត ចំពោះ​ការ​ព្យាបាល​តាម​ផ្ទះ​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត ជឿ​មក​លើ​ក្រុម​គ្រូពេទ្យ​និង​អាជ្ញាធរ​របស់​យើង​។

លោក​ឃួ​ង ស្រេង បានបញ្ជាក់​ផង​ដែរ​ថា ចំពោះ​ខណ្ឌ​នីមួយៗ​ត្រូវ​បង្កើត​ឲ្យ​មាន​ទីបញ្ជាការ​ស្រាល​១​កន្លែង​ក្នុង​មួយ​ខណ្ឌ ដើម្បី​ប្រចាំ​បញ្ជា​ជួយ​អន្តរាគមន៍ ប្រជាពលរដ្ឋ​ពេល​មាន​បញ្ហា​អ្វីមួយ ហើយ ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ (OD) ក៏​ត្រូវតែ​នៅក្នុង​ទីបញ្ជាការ​ស្រាល​នេះដែរ ពោលគឺ នៅពេល​មាន​បញ្ហា​អ្វី​យើង​អាចជួយ​សូ​វ៉េ បាន​ទាន់ពេលវេលា​មិន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​បន្តទៀតថា ចំពោះ​អ្នក​ដែល​ពិនិត្យ​រកឃើញថា មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ និង​បាន​សម្រេចចិត្ត​ព្យាបាល​នៅ​តាម​ផ្ទះ​ហើយ តែ​បែរ​ជា​ល្មើស​និង​ច្បាប់ ដោយ​លួច​ចេញមក​ខាងក្រៅ​និង​បាន​ចម្លង​ដល់​អ្នកដទៃ​ថែមទៀត​នោះ អ្នកនោះ ក្រោយពី​ព្យាបាល​ជំងឺ​បានជា​សះស្បើយ​ហើយនឹង​ចាប់​មក​ទទួលទោស​ទៅតាម​ផ្លូវច្បាប់​ធ្ងន់ធ្ងរ ដោយ​មិនមាន​ការលើកលែង​ឡើយ​។

លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នោះ ក៏បាន​ពន្យល់​ថា ចំពោះ​អ្នក​ដែល​រកឃើញ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ហើយ​ស្ម័គ្រចិត្ត​ព្យាបាល​តាម​ផ្ទះ ត្រូវ​ព្យាបាល​ឲ្យ​បាន​១៣​ថ្ងៃ។ ​ក្នុង​ថ្ងៃទី​១៣​នេះ គ្រូពេទ្យ​ត្រូវ​ទៅ​យក​សំណាក​បន្តទៀត។ នៅពេល​ពិនិត្យ​យក​សំណាក​នោះ បើ​ទោះបី​ជា​រក​ឃើញ​ ឬ​ រក​មិនឃើញ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ក៏​ត្រូវ​តែ​បន្ត​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​បន្ត​ទៀត មិនអាច​ចេញ​ក្រៅ​បានទេ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម