Connect with us

ព័ត៌មានជាតិ

​ការ​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​រយៈពេល​៥​ខែ​ ឆ្នាំ២០២១​កើនឡើង​ជាង​៥ ភាគរយ​,​ ខណៈ​ការ​ដឹកជញ្ជូន​អ្នកដំណើរ​ធ្លាក់ចុះ​៩២ ភាគរយ

បានផុស

នៅ

ភ្នំពេញ​ ៖​ នៅក្នុង​រយៈពេល​៥ ខែ​ឆ្នាំ ២០២១ នេះ​ការ​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​តាមផ្លូវ​អាកាស​ហាក់​មាន​ភាព​ប្រសើរ​ឡើងវិញ​ជា​បណ្ដើរៗ ​ពោល​គឺ​បើ​ប្រៀបធៀប រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០​មានការ​កើនឡើង​ប្រមាណ​ជាង ៥ ភាគរយ​ខណៈ​ការ​ដឹកជញ្ជូន​អ្នកដំណើរ​បន្ត​ធ្លាក់ចុះ​ប្រមាណ​៩២ ភាគរយ។ ​នេះ​បើ​យោង លោក ស៊ីន ចាន់​សិរី​វុត្ថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ឲ្យ​អ្នកសារព័ត៌មាន​បានដឹង​នៅ​ថ្ងៃ​ទី១៩ ខែកក្កដា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​លើក​ឡើង​ថា ការ​ធ្លាក់ចុះ​នៃ​ការ​ដឹកជញ្ជូន​ផ្លូវអាកាស​នេះ​មិនមែន​តែ​កម្ពុជា​នោះ​ទេ​ គឺ​វា​មាន​លក្ខណៈ​ជា​សាកល​តែម្តង។ ​លោក​បន្ត​ថា ​ផល​ប៉ះពាល់​ជា​សាកល​មក​លើ​ចរាចរណ៍​អ្នកដំណើរ​តាមផ្លូវ​អាកាស ការ​ធ្លាក់ចុះ​ជា​សាកល​នៃ​ចំនួន​អ្នកដំណើរ​តាមផ្លូវ​អាកាស​(​ទាំង​អន្តរជាតិ​និង​ក្នុង ស្រុក​)​គឺ​ពី ៦០ ភាគរយ​នៅ​ឆ្នាំ​២០២០។ ចំណែក​កម្ពុជា​កិត​មកដល់​ឆមាស​ទី​១ ឆ្នាំ២០២១ នេះ​នៅតែ​បន្ត​ធ្លាក់ចុះ​គឺមាន​រហូតដល់​ទៅ ៩២​ភាគរយ។ តែ​ការដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ហាក់​មាន​ភាព​ប្រសើ​រ​ឡើងវិញ​បន្តិច​គឺ​មាន​កំណើន​ប្រមាណ ២៦ ភាគរយ​បើ​ប្រៀបធៀប ៦ ខែ​ឆ្នាំ២០២០។

លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ទោះបីជា​កម្ពុជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​នៃ​ការ​រាលដាល​ជំងឺ​១៩ ខ្លាំង​ក៏​ពិតមែន​ប៉ុន្តែ​តម្រូវ​ការប្រើ ប្រាស់​ទំនិញ​ចាំបាច់​នៅតែ​កើនឡើង​ទោះ​មិនមាន​ការ​កើនឡើង​ច្រើន​ដូច​ពី​កាល​ពី​ពេល​មិនទាន់​ផ្ទុះ​ជំងឺ​កូ​វីដ។ លោក​បាន​អះអាង​ថា​ការកើនឡើង​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​នៅ​នៅ​រយៈពេល៦​នេះ​ ដោយសារតែ​ការទិញ​លក់ទំនិញ​តាម​អន​ឡាញ​ពី​ក្រៅប្រទេស​មាន​សកម្មភាព​កើនឡើង​ច្រើន និង​មាន តម្រូវការ​ប្រើប្រាស់​បន្ទា​ន់។

លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​ព្យាករណ៍​ថា​ ការ​ស្ដារ​ឡើងវិញ​វិស័យ​អាកាសចរណ៍​អាច​នៅ​ឆ្នាំ​អំឡុង​ឆ្នាំ ២០២៣ និង ២០២៤ ព្រោះ​មកដល់ពេលនេះ​ហើយ យើង​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា​វ៉ាក់សាំង​កូវីដ​១៩ អាច​មាន​ប្រសិទ្ធភាព​កម្រិត​ណា​នៅឡើយ​ផង។ ហើយ​បើ​តាម​ការព្យាករណ៍​រប​ស់​ក្រុមហ៊ុន​អាកាសចរណ៍ ធំៗ​ក៏​ដូច​ក្រុមហ៊ុន​ផលិត​យន្តហោះ​ប៊ូ​អ៊ីង បាន​ព្យាករណ៍​ថា​វិស័យ​អាកាសចរណ៍​អាច​រីកចម្រើន​ឡើងវិញ​ក្នុង​រង្វង់​ឆ្នាំ ២០២៣ ទៅ​ឆ្នាំ ២០២៤។

ជុំវិញ​ទៅ​នឹង​ការ​ដឹកជញ្ជូន​ទំនិញ​តាម​អាកាស​នេះ​ដែរ ​លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុរភាកម្ម​កម្ពុជា​ ធ្លាប់​បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រៅពី​ការបិទ​ខ្ទប់​នៅ តាម​បណ្តា​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក​និង​ក្នុង​តំបន់​ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ហើយ​នោះ​កត្តា​មួយទៀត​គឺ​ការដឹកជញ្ជូន​តាម​កប៉ាល់ មានការ​ឡើងថ្លៃ​និង​ត្រូវ​ប្រើពេល​យូរ​ផង​នោះ​ក៏​អាចធ្វើ​ឲ្យ​មាន​តម្រូវការ​កើនឡើង​លើ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​ផងដែរ​។

​សូមបញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​នៅ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ដែល​កំពុងដំណើរការ​ជើងហោះហើរ​សរុប​ចំនួន​២៤​ក្រុមហ៊ុន​ដោយ​ក្នុងនោះ​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នក ដំណើរ​ក្នុងស្រុក​ចំនួន​០៥, ក្រុមហ៊ុន​ជើងហោះហើរ​ពី​ចិន​ចំនួន​០៧, តៃវ៉ាន់​ចំនួន​០២,​សិង្ហ​បុរី​ចំនួន​០២​និង​កូរ៉េខាងត្បូង​ចំនួន​០២​ខណៈដែល​ក្រុមហ៊ុន​មាន ជើង​ហោះ​សម្រាប់​ដឹកជញ្ជូន​ទំនិញ​វិញ​មាន​ចំនួន ០៦​ក្រុមហ៊ុន ។ នេះ​បើតាម​តួលេខ​ពី​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម