Connect with us

ព័ត៌មានជាតិ

ដាច់ចិត្ត​ម្ល៉េះ ប្រពន្ធ​ទើប​ឆ្លងទន្លេ​បាន​២០​ថ្ងៃ​ប្តី​សម្រេច​បញ្ចប់ជីវិត​ដោយ​ចងក

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ពិតជា​គួរ​ឲ្យ​រន្ធត់ចិត្ត​ ខ​ណៈ​ដែល​បុរស​ម្នាក់​គិត​ខ្លី​ដាច់ចិត្ត​បញ្ចប់ជីវិត​ដោយ​ចងក​សម្លាប់​ខ្លួន ចោល​ប្រពន្ធ​ដែល​ទើប​និង​ឆ្លងទន្លេ​បាន​២០​ថ្ងៃ​ប៉ុណ្ណោះ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​២០​ ខែកក្កដា​នៅ​ចំណុច​ចំការ​ស្វាយ​ ភូមិ​សំរោង​ក្អែរ​២ ​ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ដែល​សម្រេចចិត្ត​សម្លាប់​ខ្លួន​នេះ​ឈ្មោះ អ៊ុ លី​ហៀ​ង អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ សេង ស្រី​លី​ស អាយុ​២៨​ឆ្នាំ ​ដែល​ត្រូវជា​ប្រពន្ធ​សព​បាន​ឲ្យ​នគរបាល​ដឹងថា កាលពី​រសៀល​ថ្ងៃទី​១៩ ​ខែកក្កដា ​ប្តី​របស់​ខ្លួន​(​ជនរងគ្រោះ​)​ បាន​មក​សុំ​លុយ​៣០០០​រៀល​ទៅ​ទិញ​សាច់​ក្លែម​។ ប៉ុន្តែ​ពេលនោះ​ប្រពន្ធ​កំពុង​បំបៅ​ដោះ​កូនង៉ែត​ពុំ​ទាន់​យក​លុយ​ឲ្យ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង​ក៏​ទាត់​កង្ហារ​មួយ​ជើង​បណ្តាល​ឲ្យ​បាក់​។ ភ្លាមនោះ​ប្រពន្ធ​បាន​ស្តី​បន្ទោស​ថា ​ខ្លួនឯង​នេះ​យក​ស្រា​ជាធំ​មិន​ដឹង​ថា ​ប្រពន្ធ​ជាប់រវល់​បំបៅ​ដោះ​កូន​សោះ​។

ប្រពន្ធ​សព​បន្តថា ពេល​ស្តី​បន្ទោស​រួចខ្លួន​បាន​យក​លុយ​ក្រដាស​៥០០០០​រៀល​ហុច​ឲ្យ​ប្តី​ហើយ​ប្តី​ក៏​ចេញទៅ​បាត់​។ ​លុះ​ប្រមាណ​ជាមួយ​សន្ទុះ​ធំ​ប្តី​បាន​យក​លុយ​អាប់​មកវិញ​សល់​៤៧០០០​រៀល​ឲ្យ​ខ្លួន​ជា​ប្រពន្ធ​រួច​ដើរទៅ​ចំការ​ក្រោយ​ផ្ទះ​បាត់​ទៅ​។ ហើយដោយ​បាត់​យូរ​ពេក​ប្រពន្ធ​បាន​ដើររក​ប្តី​តែ​មិនឃើញ​រួច​ក៏​ចូលដេក​ទៅ​។ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​២០​ ខែកក្កដា ​វេលា​ម៉ោង​១០​និង​៣០​នាទី​ខ្លួន​ចេញ​ទៅរក​ម្តង​ទៀត​ក៏​ប្រទះឃើញ​ប្តី​ចងក​សម្លាប់​ខ្លួន​ក្រោម​ដើម​ស្វាយ​បាត់ទៅហើយ​។

ប្រពន្ធ​សព​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា ​មិន​គួរ​ប្តី​គាត់​ខ្លី​ដល់​ថ្នាក់​ដាច់ចិត្ត​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​និង​កូនង៉ែត​ទើបបាន​២០​ថ្ងៃនេះ​សោះ​។ ​តើ​ឲ្យ​នាង​សង្ឃឹម​ទៅលើ​អ្នកណា​?៕​

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម