Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុងកែប​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​តូប​លក់ដូរ​ក្នុង​ផ្សារ​សេះស ត្រូវ​ក្លាយជា​ចំណី​អគ្គីភ័យ​រហូតដល់​១៥០​តូប

បានផុស

នៅ

កែប ៖ ដើមចម​នៃ​អគ្គីភ័យ​ដែល​បាន​ឆេះ​កម្ទេច​ផ្សារ​សេះស ក្នុង​សង្កាត់​អូរ​ក្រសារ ក្រុងកែប​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ ត្រូវ​បាន​អាជ្ញាធរ​ក្នុង​តំបន់​បញ្ជាក់​អះអាងថា គឺ​បណ្តាលមកពី​ទុស្សេ​ខែ​ចរន្តអគ្គិសនី ដោយ​ករណីនេះ​បាន​ឆេះ​កម្ទេច​តូប​របស់​អាជីវករ​អស់​ចំនួន​១៥០​តូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​អាជ្ញាធរ​ដដែល​បញ្ជាក់ដែរថា ដើមចម​ដែល​បង្កហេតុ​ដំបូង គឺមាន​ខ្យល់​បក់បោក​យ៉ាងខ្លាំង បណ្តាលឱ្យមាន​ខ្យល់​គួច​ចំ​ដំបូល​ផ្សារ ដោយ​ខណៈនោះ​អំណាច​នៃ​កម្លាំង​ខ្យល់​បាន​កន្ត្រាក់​ប៉ើង​ផ្ទាំង​ដំបូល ហើយ​ផ្តាច់​ខ្សែ​ចរន្តអគ្គិសនី​ដែល​ត​ខ្វាត់ខ្វែង​ក្នុង​តូប​លក់ដូរ​របស់​អាជីវ​ករ ទើប​បណ្តាលឱ្យ​ទុស្សេ​ខែ​ភ្លើង បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា ករណី​មាន​ភ្លើង​ឆាបឆេះ​ដំបូង នៅ​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ស្របពេល​អាកាសធាតុ​អាប់អួរ ថែមទាំង​មាន​ខ្យល់​បោកបក់​យ៉ាងខ្លាំង ប៉ុន្តែ​ពុំ​ទាន់​មាន​ភ្លៀង​នៅឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​តូប​លក់ដូរ​របស់​អាជីវករ​មួយចំនួន​ត្រូវ​ខ្យល់កួច​ប៉ើង​ផ្ទាំង​ដំបូល ហើយ​បង្ក​ជា​អគ្គីភ័យ​ឆាបឆេះ​តែម្តង​។

ក្នុង​គ្រា​មាន​អាសន្ន​នេះ គេ​សង្កេតឃើញ​វត្តមាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប លោក​ឧត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប ក្នុងនោះ​ក៏​មាន​វត្តមាន​អាជ្ញាធរ​ដែនដី​គ្រប់​ស្រទាប់ និង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ជួយ​អន្តរាគមន៍ ដោយ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៨​គ្រឿង​(​ក្នុងនោះ​មាន​រថយន្ត​ពន្លត់​របស់​ស្នងការដ្ឋាន​នគរ​ខេត្ត​កែប​ចំនួន​០៤​គ្រឿង និង​រថយន្ត​ពន្លត់​របស់​ស្នងការ​នគរបាល​ខេត្តកំពត ចំនួន​០៤​គ្រឿង)​។

​ដោយឡែក​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១​នេះ ឯកឧត្តម ជិន ប៊ុន​សៀន ប្រធាន​ក្រុមការងារ និង ឯកឧត្តម សោម ពិសិដ្ឋ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កែប បាន​ចុះមក​ត្រួតពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ផ្សារ​សេះស​ដើម្បី​រក​វិធានការ​ដោះស្រាយ​នូវ​ករណី​អគ្គីភ័យ​ឆេះ​បំផ្លាញ​ទ្រព្យសម្បត្តិ​បងប្អូន​អាជីវករ និង​នាំ​យក​អំណោយ​សង្គ្រោះបន្ទាន់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដើម្បី​ចែកជូន​ដល់​ក្រុម​អាជីវករ​ដែល​រងគ្រោះ​ទាំង​១៥០​គ្រួសារ​។

​សូម​ជម្រាប​ថា កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ផ្សារ​សេះស ដែល​ស្ថិត​ក្នុងភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុង​/​ខេត្ត​កែប ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដែល​បណ្តាល​ឲ្យ​តូប​លក់ដូរ​ក្នុង​ផ្សារ​ជាច្រើន​តូប ត្រូវ​ក្លាយជា​ចំណី​ព្រះ​អាគី​គួរ​ឲ្យ​សោក​ស្តាយ​បំផុត​។​ ប៉ុន្តែ​ចំពោះ​ទ្រព្យសម្បត្តិ​ដែល​បាន​បាត់បង់​ដោយសារ​អគ្គិភ័យ​លេប​ត្របាក់ គេ​ពុំ​ទាន់​បាន​ទទួល​តួលេខ​ជាក់លាក់​នៅឡើយ​ទេ ព្រោះ​ពេលនេះ​ខាង​អាជ្ញាធរ​កំពុង​ស្រង់​លម្អិត​របាយការណ៍​៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣៨ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម