ព័ត៌មានជាតិ
ខេត្តបាត់ដំបង មានអ្នកស្លាប់កើនដល់២២នាក់ និងមានអ្នកឆ្លងជំងឺកូវីដ ថ្មីចំនួន៦១នាក់គិតត្រឹមថ្ងៃទី២០ កក្កដា
យោងតាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន៦១នាក់ ដែលក្នុងនោះជាអ្នកពាក់ព័ន្ធនឹងព្រឹតិ្តការណ៍ សហគមន៍២០កុម្ភ: រីឯអ្នកជាសះស្បើយមានចំនួន១៨នាក់ និងមានអ្នកស្លាប់ម្នាក់បន្ថែមទៀតផងដែរ ។
របាយការណ៍ដែលទទួលបានគឺ រដ្ឋបាលខេត្តបានបង្ហាញតួលេខរួមអោយដឹងថា បើគិតមកទល់នឹងថ្ងៃទី២០ ខែកក្កដានេះ ខេត្តបាត់ដំបងមានអ្នកផ្ទុកមេរោគកូវីដ-១៩សរុបចំនួន ២,០៩០ នាក់ មានអ្នកជាសះ ស្បើយសរុបចំនួន ១,១៣០ នាក់ ស្លាប់បានកើនឡើងរហូតដល់ចំនួន២២នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន៩៣៨នាក់៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត