Connect with us

ព័ត៌មានជាតិ

ខេត្ត​រតនគិរី ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ ២​នាក់​បន្ថែម​

បានផុស

នៅ

រដ្ឋបាលខេត្ត​រតនគិរី​ ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន២​នាក់ បន្ថែម​នៅ​ថ្ងៃទី​២០ ខែកក្កដា ​ឆ្នាំ​២០២១​។

ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តរតនគិរី បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​២​នាក់ នៅ​ទីតាំង​ត្រួតពិនិត្យ​បឋម ស្ពាន​ស្រែ​ពក ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

១-​ឈ្មោះ តេង ជឿន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ដក់ពរ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២-​ឈ្មោះ ណេ​ត សុវណ្ណ​ជា​វុ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​

បច្ចុប្បន្ន​អ្នក​ទាំងពីរ​ ​និង​អ្នកពាក់ព័ន្ធ​បាន​បញ្ជូនទៅ​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​វិទ្យាល័យ​ត្រពាំង​ក្រហម​ស្រុក​កូន​មុំ​។​

សូមបញ្ជាក់ថា ​គិត​ត្រឹម​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ខេត្ត​រតនគីរី​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន៦៤២​នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន៤៤៤​នាក់ និង​ស្លាប់ ៤​នាក់​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២៨ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤១ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម