លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួមសន្និសីទថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រង់កូហ្វូនី ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួមសន្និសីទថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រង់កូហ្វូនី ​

Published

on

តបតាមការអញ្ជើញរបស់លោក អូស្មាន ហ្សែរ៉ង់ឌី រដ្ឋមន្ត្រី​ក្រសួងការបរទេស ចំណាកស្រុក និងប្រជាជន​ទុយនីស៊ី នៅក្រៅប្រទេស នៃសាធារណរដ្ឋទុយនេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមក្នុងសន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​ហ្វ្រង់កូហ្វូនី លើកទី ៣៧ (CMF) ដែលនឹង​ប្រព្រឹត្ត​ទៅ ចាប់ពីថ្ងៃទី២៤ និង២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងប៉ារីស ដែលកិច្ចប្រជុំនេះធ្វើប្រព័ន្ធវីដេអូ។
 
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងមុននេះបន្តិចថា ក្នុងកិច្ចប្រជុំលើកទី៣៧ នេះ លោកស្រីអគ្គលេខាធិ​ការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងបង្ហាញនូវរបាយការណ៍មួយស្តីពីប្រធានបទនយោបាយ​សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការរដ្ឋបាល និងហិរញ្ញវត្ថុ ដែលត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ច​ប្រជុំ​នៃក្រុមប្រឹក្សាអចិន្រ្តៃយ៍ហ្វ្រង់កូហ្វូនី (CPF) កាលពីថ្ងៃទី៤ និង៥ ខែវិច្ឆិកា កន្លងទៅ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូទាំងអស់  នឹងពិនិត្យមើលលើយុទ្ធសាស្ត្រសេដ្ឋកិច្ចសម្រាប់អង្គការ OIF  ដំណើរការនៃការកែ ទម្រង់ការអនុវត្តគម្រោង និងសកម្មភាពរបស់ អង្គការ OIF ព្រមទាំងផ្លាស់ប្តូរទស្សនៈ​លើបញ្ហាប្រឈម និងបញ្ហាសេដ្ឋកិច្ចសង្គម ដែលអង្គការ OIF និងពិភពលោកកំពុងជួបប្រទះ ជាពិសេស​ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ អង្គសន្និសីទថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រង់កូហ្វូនី នឹងកំណត់កាលបរិច្ឆេទ និងទីកន្លែងនៃ​កិច្ច ប្រជុំ​លើកក្រោយរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅក្នុង​ក្របខ័ណ្ឌ​នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី​១៨ នៅប្រទេសទុយនីស៊ី។
 
សូម​បញ្ជាក់​ថា ព្រះករុណា ព្រះនរោត្តម-សីហនុ ព្រះបរមរតនកោដ្ឋ គឺជាបិតាស្ថាបនិក១រូប នៃចលនាហ្វ្រង់​កូហ្វូន និងជាមេដឹកនាំលេចធ្លោជាងគេ នៃចលនានេះនៅអាស៊ី។ បច្ចុប្បន្ន អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មាន​រដ្ឋ និងរដ្ឋាភិបាល សមាជិក ចំនួន៨៨ (សមាជិកពេញសិទ្ធិ ចំនួន ៥៤ សមាជិកមិនពេញសិទ្ធិចំនួន៧ និង​សមាជិកសង្កេតការណ៍ចំនួន២៧)៕

អត្ថបទ ៖ កោះកែវ
 

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 mins ago

លម្អិតបុរសវ័យ ៦៧ឆ្នាំស្លាប់ដោយសារជំងឺកូវីដ១៩ ចូលដល់ពេទ្យទើបដឹងវិជ្ជមានកូវីដ

ព័ត៌មានអន្ដរជាតិ17 mins ago

ឥណ្ឌា ដែលហក់មកលំដាប់ទី ២ លើលោកវិញ ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីជាង ២៣៤,០០០ ករណី

ព័ត៌មានជាតិ21 mins ago

អាជ្ញាធរក្រុងខេមរភូមិន្ទ ណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មជាង២០០កន្លែង ផ្អាកលក់គ្រឿងស្រវឹង

ព័ត៌មានជាតិ35 mins ago

ឯកឧត្តម ម៉ែន វិបុល ចុះ​ពិនិត្យនិង​ដឹកនាំ​កម្លាំងរៀបចំ​សម្អាត​អគារ​សម្រាប់​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក ក្រោយ​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩

ព័ត៌មានជាតិ38 mins ago

ធ្វើដំណើរ​គ្មាន​លិខិតស្នាម ​នៅ​​រាជធានី​ភ្នំពេញ នឹង​ចាប់​អនុវត្ត​តាម​ច្បាប់ លែង​យោគយល់​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services