Connect with us

ព័ត៌មានជាតិ

ជំនួយវ៉ាក់សាំង ១ លានដូស របស់រដ្ឋាភិបាលជប៉ុន នឹង​ដឹកមកដល់កម្ពុជា នៅយប់ថ្ងៃ ២៣ កក្កដា

បានផុស

នៅ

ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ពីរដ្ឋាភិបាលជប៉ុន តាមយន្តកាCOVAX នឹងដឹកមកដល់ព្រលាន​យន្ត​ហោះ​អន្តរជាតិភ្នំពេញ​ នៅ​ម៉ោង ៩ យប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងកាលពីថ្ងៃទី ១៣ ខែកក្កដានេះថាជំនួយនេះ ធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជាដោយផ្អែកលើស្ថានភាព​កូវីដ១៩ នៅប្រទេសកម្ពុជា​នាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងក្នុងសេចក្ដីប្រកាសថា ការផ្តល់ជំនួយវ៉ាក់សាំងនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹង​កូវីដ-១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជាផងដែរ។

ក្រៅពីផ្ដល់វ៉ាក់សាំងនោះ រាជរដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជំនួយច្រើនជាង៥០លាន​ដុល្លារដល់​កម្ពុជា រួមមាន ការ​ផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរ​ជាតិនានាសម្រាប់វិធានការ​ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់​ដឹកជញ្ជូននិងរក្សាទុកវ៉ាក់សាំង​​ឱ្យបានត្រឹមត្រូវជាដើម។

តាមរយៈយន្តការCOVAX កម្ពុជាទទួលបានជំនួយវ៉ាក់សាំងប្រភេទ AstraZeneca ៣២៤ ០០០ ដូស ក្រៅពីនេះ គឺជាវ៉ាក់សាំងដែលបានមកពីការបញ្ជាទិញ និងជំនួយពីប្រទេសចិន គឺវ៉ាក់សាំង ស៊ីណូហ្វាម និងវ៉ាក់សាំង​​ស៊ីណូវ៉ាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣១ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤៣ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម